Header Ads

យ៉ាងហោចណាស់​ ៣៨​នាក់​ស្លាប់​ និង​១៧​នាក់​របួស​ ដោយសារ​រថយន្តក្រុង​បុក!​​

រូបភាពរថយន្តដែរជួបគ្រោះថ្នាក់

រថយន្តក្រុង​មួយ​គ្រឿង​បើក​បុក​អ្នក​ថ្មើរ​ជើង​ពីរ​នាក់​ បន្ទាប់​មក​ព្យាយាម​បើក​គេច​ខ្លួន​ក្នុង​ល្បឿន​យ៉ាង​លឿន​បង្ក​ឲ្យ​ជ្រុល​ចង្កូត​ទៅ​បុក​ហ្វូង​មនុស្ស​រាប​សិប​នាក់​ទៀត​ ​បណ្ដាលឲ្យ​ស្លាប់​មនុស្ស​យ៉ាងហោចណាស់​ ៣៨​នាក់​ស្លាប់​ និង​១៧​នាក់​ផ្សេង​ទៀត​រង​របួស​ នៅ​ក្នុង​ទីក្រុង​ Gonaives ​ប្រទេស​ហៃទី​ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ចិន ស៊ិន​ហួរ​ នៅ​មុន​នេះ​បន្តិច​។

អាជ្ញាធរ​បាន​រាយការណ៍​ឲ្យ​ដឹង​ពី​ហេតុការណ៍​នេះ​ថា​ "ដំបូង​រថយន្ត​ក្រុង​បង្កហេតុ​មួយ​គ្រឿង​បាន​បុក​អ្នក​ថ្មើរ​ជើង​ពីរ​នាក់​ ស្លាប់​ម្នាក់​ និង​ម្នាក់​ទៀត​របួស​ បន្ទាប់​មក​រថយន្ត​ក្រុង​នេះ​បាន​បន្ត​បើក​​រត់​គេច​យ៉ាង​លឿន​ ភ្លាម​ៗ​នោះ​ក៏​ជ្រុល​ចង្កូច​ទៅ​បុក​ហ្វូង​មនុស្ស​ជា​ច្រើន​ទៀត​ បណ្ដាល​ឲ្យ​ស្លាប់​យ៉ាងហោចណាស់​ ៣៨​នាក់​ និង​១៧​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​"។ គួរ​បញ្ជាក់​ផង​ដែរ​ថា​​ ឧបទ្ទវហេតុ​ដ៏​រន្ធត់​ខាង​លើ​នេះ​ ប៉ូលិស​កំពុង​សួរ​ចម្លើយ​ជន​បង្ក​ ​ដោយ​ពុំទាន់​ដឹង​ច្បាស់​ពី​មូលហេតុ​នៅ​ឡើយ​៕

No comments