Header Ads

ទីបំផុត វ៉ាន់ លីឡា ​ប្រាប់​អារម្មណ៍​ពិត​គូ​ដណ្ដឹង​ពេល​​ នាយ​ចឺម​ ថើប​​ (មានវីដេអូ)

រូបភាពនីឡា និងនាយចឹម

សិល្បៈ ៖ នៅ​ពេល​បែក​ធ្លាយ​ឈុត​ក្រៅ​ឆាក​ នាយចឺម​ តាម​ថើប​កញ្ញា​ វ៉ាន់​ លីឡា ​ក្នុង​រឿង​ "កំពូល​ស៊យ​ឆ្លង​ភព​" អ្នក​គាំទ្រ​តារា​ស្រី​រូប​នេះ​ជា​ច្រើន​គិត​ថា​ ​តើ​គូ​ដណ្ដឹង​នាង​មាន​អារម្មណ៍​បែប​ណា?​ ចម្ងល់​នេះ ​វ៉ាន់ ​លីឡា ​បាន​ឆ្លើយ​ប្រាប់​ Kqube.net​ ថា​ "ឈុត​នាយ​ចឺម​ថើប​ខ្ញុំ​ក្នុង​រឿង​ខាង​លើ ​គូ​ដណ្ដឹង​ខ្ញុំ​មិន​ខឹង​ទេ​ ព្រោះ​គាត់​បាន​យល់​ច្បាស់​ពី​ការងារ​សិល្បៈ ​ហើយ​បើ​និយាយ​ពី​នាយ​ ចឺម​ ជា​មួយ​ខ្ញុំ​ គឺ​ពួក​យើង​ដូច​បង​ប្អូន​អ៊ីចឹង​" ។

​វ៉ាន់ ​លីឡា ​បន្ត​ថា ​ការ​បង្ហាញ​វត្តមាន​ក្នុង​ខ្សែភាពយន្ត​រឿង​ "កំពូល​ស៊យ​ឆ្លង​ភព​" រឿង​នេះ​មិន​ត្រឹមតែ​ពិបាក​ថត​ទេ​ គឺ​នាង​ថែម​ទាំង​ភ័យ​បុក​ពោះ​ស្ទើរ​បោះបង់​ការងារ​នៅ​ពេល​ថត​រឿង​នេះ​នៅ​ក្រោម​ទឹក​ជ្រោះ​គួរ​ឲ្យ​ខ្លាច ​ប៉ុន្តែ​នាង​តស៊ូ ​និង​ខំ​លាក់​ទុក​ក្នុង​ចិត្ត​រហូត​ដល់​ពេល​ថត​ចប់​។

កញ្ញា​បន្ត​ថា ​រឿង ​"កំពូល​​ស៊យ​ឆ្លង​ភព"​ នាង​សង្ឃឹម​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ ព្រោះ​រឿងនេះ​ប្លែក​ដាច់​ពី​រឿង​ដែល​នាង​ធ្លាប់​សម្ដែង​ពី​មុន​មក​ គឺ​មាន​ឈុត​ឆាក​កំប្លែង​ប្រមាណ​ជា​៨០​ភាគរយ​នៃ​សាច់​រឿង​ ក្រៅ​ពី​នេះ​ចំណុច​ដែល​ចាប់​អារម្មណ៍​មួយ​ទៀត ​គឺ​រឿង​នេះ​ថត​ឃី​ដំបូង​នៅ​ក្នុង​ស្រុក​យើង​ ហើយ​គុណភាព​ក៏​ល្អ​ធានា​ថា​ អ្នក​ទស្សនា​ហើយ​មិន​ខន​បំណង​ទេ​៕

No comments