Header Ads

ព្រឹក​មិញ​នេះ !! បុរស​ចំណាស់​កម្មករ​អគ្គិសនី​ម្នាក់ ឆក់​ខ្សែភ្លើង​ជាប់​លើ​បង្គោល​ដល់​ស្លាប់

រូបភាពបុរសដែរឆក់ខ្សែភ្លើង

ខេត្តសៀមរាប៖ មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ ​បាន​កើតឡើង ​កាលពី​ម៉ោងជាង០៩ព្រឹក ​ថ្ងៃទី១៣មិនា២០១៧នេះ នៅ​ចំណុច​ភូមិ​សំរោង​ធំ ឃុំ​អន្លង់​សំណរ ស្រុក​ជីក្រែង ខេត្តសៀមរាប។ ក្នុង​ហេតុការណ៍​ទាំងនេះ ​បាន​បណ្ដាល​ឲ្យ​បុរស​ចំណាស់​ម្នាក់ ​ស្លាប់ភ្លាមៗជាប់​លើ​បង្គោល​ភ្លើង ដែល​គេ​ស្គាល់​ឈ្មោះថា ជា សុខ ភេទ​ប្រុស​អាយុ៥១ឆ្នាំ មុខរបរ កម្មករ​អគ្គិស​នី ឯកជន។

យោងតាម​លោក​អធិការនគរបាល​បាន​បញ្ជាក់ថា ករណី​ខាងលើនេះ​ដោយ​ជនរងគ្រោះ បាន​ឡើង​ត បណ្តាញ​អគ្គស​នី នៅ​ចំណុច​ផ្លូវលំ វត្ត​ជីក្រែង ឃុំ​ជីក្រែង «សង្ស័យ​ត​ខុស​បច្ចេកទេស» ទើប​បណ្ដាលអោយ​ឆក់​ស្លាប់​​ ជាប់​លើ​បង្គោល​ភ្លើង​តែម្ដង។ នេះ​ជា​សេចក្ដីរាយការណ៍"បឋម"៕ ដោយ៖ (ម៉ែង ហួត)

No comments