Header Ads

ថតបានវីដេអូដ៏កម្រមួយនៃ ក្រុមកុលសម្ព័ន្ធមិនដែលស្គាល់មនុស្ស ជួបបាញ់សម្លាប់ៗ [មានវីដេអូ]

ធ្លាប់បានស្គាល់ពីកុលសម្ព័ន្ធនេះទេ? ពួកគេប្រហែលជាក្រុមមនុស្សចុងក្រោយដែលរស់នៅលើភពផែនដី ដែលបានបំបែកខ្លួនមិនចូលរួមរស់នៅបែបស៊ីវិល័យដូចមនុស្ស ទូទៅ។

កុលសម្ព័ន្ធនេះមានឈ្មោះថា សិនធិនលេស (Sentinelese) ពួកគេរស់នៅខាងជើងនៃកោះ សិនធីនេល [Sentinel] ក្នុងតំបន់មហាសមុទ្រឥណ្ឌាអស់រយះពេលជិត ៦ម៉ឺនឆ្នាំមកហើយ។ ដោយឡែកពេលថ្មីៗនេះខ្សែវីដេអូដ៏កម្រមួយបានផ្តិតយកនៅសកម្មភាពនៃកុលសម្ព័ន្ធ ដែលគេស្គាល់ថាអ្នកណាក៏ដោយ ឲ្យតែចូលទៅក្បែរតំបន់របស់ពួកគេរស់នៅ គឺនឹងត្រូវស៊ីផ្លែព្រួញ និងដុំថ្មជាមិនខាន។

រូបភាពដោយ: Youtube/Love Bite productions

កាលពីឆ្នាំ ២០០៦ អ្នកនេសាទត្រីពីរនាក់ត្រូវបាន កុលសម្ព័ន្ធ សិនធិនលេស សម្លាប់ព្រោះតែនេសាទទៅក្បែរកោះដែលពួកគេរស់នៅដោយព្រួញភ្លើង និងដុំថ្ម។ ហើយគេក៏ ដឹងថា កុលសម្ព័ន្ធ សិនធិនលេស គ្រប់ពេលពួកគេឃើញយន្តហោះហោះទាប និងឧទ្ធម្ភាគចក្រឈ្លបយកការណ៍ ត្រូវបានពួកគេស្វាគន៍ដោយអាវុធរបស់ពួកគេជានិច្ច។

កុលសម្ព័ន្ធនេះត្រូវបានគេដឹងថាជាជាតិសាសន៍អាហ្រ្វិកដែលបានរត់មករស់នៅលើកោះ សិនធីនេល ដែលមានទំហំដី ៨២៤៩គីឡូម៉ែត្រការ៉េ ហើយគ្មានការបញ្ជាក់ច្បាស់លាស់ អំពីចំនួនមនុស្សកុលសម្ព័ន្ធមានប៉ុន្មានអ្នកឡើយ។

រូបភាពដោយ: Youtube/Love Bite productions
រូបភាពដោយ: Youtube/Love Bite productions
រូបភាពដោយ: Youtube/Love Bite productions
រូបភាពដោយ: Indian Coastquard/Survival International
រូបភាពដោយ: MailOnline
រូបភាពដោយ: Youtube/Love Bite productions

បុរសម្នាក់ដែលបានទៅយកការណ៍នៅលើកោះនោះបាននិយាយថា:

មិនថាអ្នកមករកពួកគេក្នុងន័យជាមិត្ត ឬសត្រូវទេ, មិនថាអ្នកទៅដោយចែដន្យ ឬមានគោលបំនងអ្វីនោះទេ ពួកគេគឺស្វាគមន៍អ្នកជាមួយព្រួញ និងលំពែង។
ទោះអ្នកយកសំលៀកបំពាក់ និងចំនីអាហារទៅអោយពួកគេ ពួកគេគិតថាវាគ្មានអ្វីសំខាន់សម្រាប់ពួកគេឡើយ។ ឧទាហរណ៍: ដូចជាកាលមានរលកយក្សស៊ូណា ឆ្នាំ២០០៤ បានកើតឡើងចំកោះមួយនេះ រដ្ឋាភិបាលបាននាំអ្នកសង្គ្រោះបន្ទាន់ទៅលើកោះនោះ តែជាលិទ្ធិផលអ្នកជួយសង្គ្រោះបានរងរបួសដោយសារតែបុរសម្នាក់នៃកុលសម្ព័ន្ធបានបាញ់ព្រួយចំ។
រូបភាពដោយ: Nasa
រូបភាពដោយ: Youtube/Love Bite productions
រូបភាពដោយ: Survival International
រូបភាពដោយ: @associated press
រូបភាពដោយ: google map

ក្នុងឆ្នាំ ១៩៦៧ រដ្ឋាភិបាលឥណ្ឌាបានព្យាយាមចរចារជាមួយកុលសម្ព័ន្ធនេះ តែមិនបានសម្រេច ពួកគេអង្គុយបែរខ្នង ដែលមានន័យថាពួកគេមិនពេញចិត្ត និងមិន ស្វាគមន៍ទេ។ មិនអស់ចិត្ត រដ្ឋាភិបាលឥណ្ឌាបានព្យាយាមម្តងទៀត តែត្រូវស្វាគមន៍ដោយព្រួញរាប់មិនអស់ ទោះបីជាយើងបានផ្តល់សញ្ញាថាពួកយើងចង់ធ្វើមិត្តភក្តិនឹង ពួកគេក្តី។

គិតមកដល់ពេលនេះ រដ្ឋាភិបាលឥណ្ឌាបានចុះចាញ់ក្នុងការចរចារជាមួយកុលសម្ព័ន្ធនេះហើយ នឹងបណ្តោយឲ្យពួកគេរស់នៅតាមរបៀបពួកគេចុះ។

សូមទស្សនាវីដេអូនៃសកម្មភាពកុលសម្ព័ន្ធនេះខាងក្រោម:

No comments