Header Ads

ពិតជាសាហាវណាស់! ក្មេងស្រីអាយុ១៨ឆ្នាំម្នាក់ត្រូវអ្នកជិតខាងរំលោភសម្លាប់ហើយប្លន់យកម៉ូតូទៀត

បន្ទាយមានជ័យ៖ កាលពីថ្ងៃទី២៣ ខែកក្កដា​ ឆ្នាំ២០១៧ ប្រជាពលរដ្ឋបានប្រទះឃើញសាកសពក្មេងស្រីអាយុប្រហសែល១៨ឆ្នាំនៅក្នុងទឹកស្រែមួយកន្លែង ស្ថិតក្នុងផូមិបល្ល័ង្គ ឃុំតាគង់​ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដែលគេដឹងសាកសពក្មេងស្រីគឺស្លាប់ដោយសារជនដៃដល់ប្លន់យកម៉ូតូ ហើយរំលោភសម្លាប់ចោលតែម្តង។

សមត្ថកិច្ចបានកំណត់មុខសញ្ញាជនដៃដល់ហើយ ដោយជនដៃដល់ជាឃាតករខាងលើមានឈ្មោះ ជីម តាក់ ភេទប្រុស​ អាយុ២៥ឆ្នាំ ដោយជនដៃដល់ និងជនសង្ស័យជាអ្នករស់នៅជិតខាងគ្នា។ បច្ចុប្បន្នសមត្ថកិច្ចកំពុងដុតដៃដុតជើងតាមចាបខ្លួនឃាតករខាងលើ ដូចនេះប្រសិនបើបងប្អូនប្រជាពលរដ្ឋប្រទះឃើញ និងធ្វើការឃាត់ខ្លួនជនដៃដល់បាន នឹងមានរង្វាន់លើកទឹកចិត្តចំនួន១០០០ដុល្លារ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments