Header Ads

មិននឹកស្មានសោះ ! ខ្លោចចិត្តបុណ្យខួបអាពាហ៍ពិពាហ៍បែជាខ្លាចជាបុណ្យសពទៅវិញព្រោះស្រ្តីម្នាក់ជាប្រពន្ធបានស្លាប់ដោយសារតែ………

ថៃ៖ បុរសម្នាក់បានថើបប្រពន្ធរបស់គាត់ជាលើកចុងក្រោយ មុនពេលពិធីបុណ្យសពប្រពន្ធរបស់គាត់ បន្ទាប់ពីនាងបានស្លាប់ដោយសារតែអ្នកបើកឡានស្រវឹងម្នាក់បើកបុកចំថ្ងៃគ្រប់ខួបមួយឆ្នាំ នៃអាពាហ៍ពិពាហ៍របស់គាត់នឹងភរិយា ។ រូបថតមួួយសន្លឹកនេះបានចែកចាយតៗគ្នាបណ្ដាញសង្គម បង្ករការរំជួលចិត្តជាច្រើនពីអ្នកទស្សនា។

ជាក់ស្ដែងកាលពីថ្ងៃទី ២៦ ខែកក្កដា កន្លងទៅនេះ បើតាមប្រភពបានឲ្យដឹងថា ភរិយារបស់គាត់បានជិះម៉ូតូជាមួយនឹងកូនរបស់គាត់តែមាន វ័យ១ខួប នាម៉ោង ៦ និង៣០នាទីព្រឹក បំណងចង់ទៅជួបប្ដី តែជាអកុសលបែរជាជួបឧបទ្ទេវហេតុគ្រោះថ្នាក់ចរាចរណ៍ ត្រូវជនស្រវឹងបើកមកបុកមួយទំហឹងរហូតនាងត្រូវបោកក្បាលស្លាប់ដោយសារតែចង់ការពារកូនមិនអោយមានគ្រោះថ្នាក់ ។ ស្រីជាម្ដាយបានបាត់បង់ជីវិតភ្លាម បន្ទាប់ពីយកខ្លួនទៅទ្រជំនួសកូន។

រឿងមួយនេះបង្ករឲ្យស្វាមីរបស់នាងមានការសោកស្ដាយជាខ្លាំង ហើយគាត់បាននិយាយថា ៖ គាត់ពិតជាចង់ស្លាប់តាមប្រពន្ធគាត់ តែគាត់ត្រូវតែនៅមើលថែកូនតូច ឲ្យសមនឹងតម្លៃដែលភរិយាគាត់លះបង់ជីវិត ។ពាក្យសម្ដីប៉ុន្មានឃ្លានេះ បានកន្ត្រាក់បេះដូងគ្រប់គ្នាឲ្យស្រក់ទឹកភ្នែកអានិត និងជួយលើកទឹកចិត្តបុរសកម្សត់ម្នាក់នេះយ៉ាងខ្លាំង ៕

គួរបញ្ចាក់ផងដែរថា​​ ការបើកបរក្នុងស្ថានភាពស្រវឹងមិនថានៅកម្ពូជាឬ បណ្តាប្រទេសផ្សេងទៀតទេតែងតែកើតមានឡើងជានិច្ចនឹងបង្កអោយមានគ្រោះថ្នាក់ផ្សេង នឹងបង្កអោយមានអ្នកស្លាប់នឹងរបួស ។ ចឹងសូមបងប្អុនមេត្តាកុំបើកបរក្នុងស្ថានភាពស្រវឹងអីដើម្បីចៀសវាងបង្កគ្រោះថ្នាក់ដល់ខ្លួន ឯងនឹងអ្នកដទៃ ជាឧទាហរណ៍ដូចបុរសកំសត់ម្នាក់នេះចឹងត្រូវបាត់បង់ប្រពន្ធជាទីស្រលាញ់ត្រឹមមួយពព្រិចភ្នែក ។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments