Header Ads

សូមជួយស៊ែរព័ត៌មាននេះឲ្យដល់គាត់ផង! បងប្រុសម្នាក់ឧបត្ថម្ភទឹកប្រាក់ ១៥០ដុល្លារ សម្រាប់បង្កើតរបរតូចមួយ ដល់អ៊ំស្រីដែលលួចខោអាវគេ ត្រូវគេតាមទាន់ វាយសំពងនឹងកៅអីជ័រ បោចសក់ និងចងស្លាបសេក

កាលពីម្សិលមិញត្រូវនឹងថ្ងៃទី ៣១ ខែកក្តដា ឆ្នាំ២០១៧ អ៊ុំស្រីចំណាស់ម្នាក់ត្រូវបានគេវ៉ៃយ៉ាងដំណំ បន្ទាប់ពីអ៊ុំស្រីចំណាស់ធ្វើសកម្មភាពលួចទ្រព្យសម្បត្តិអ្នកលក់ដូរនៅក្នុងផ្សារ ១៣មករា (ផ្សារថ្មី)។ មហាជនជាច្រើនមានការខឹងនឹងអ៊ុំស្រីម្នាក់នេះជាខ្លាំង ប៉ុន្តែរហូតបានដឹងពីជីវភាព និងប្រវត្តិរបស់អ៊ុំស្រី ធ្វើឲ្យមហាជនក្នុងបណ្តាញហ្វេសប៊ុកមានការអាណិតអាសូរដល់ អ្នកមីងជាពន់ពេក រហូតដល់ធ្វើឲ្យបងប្រុសម្នាក់ប្រកាសជូនប្រាក់ ដល់ជនសង្ស័យខាងលើ ចំនួន ១៥០ដុល្លារ ដើម្បីបង្កើតមុខរបរតូចមួយសម្រាប់សាងជីវិតថ្មី ដោយយោងតាមហេតុផល ខាងក្រោមនេះ ៖

ខ្ញុំបាទ ចៅខ្មែរសូមប្រកាសស្វែងរកលោកអ៊ុំ បើអ៊ុំស្រីមិនបាននៅក្នុងឃុំទេ ខ្ញុំនិង ឧបត្ថមលោកអ៊ុំ 150$ (សំរាប់បង្កើតរបរតូចមួយ) គ្រាន់ធ្វើដើមរកសុីរបរតូចមួយ ដើម្បីជីវិត។មិនមែនអោយមនុស្សខូចកាន់តែបានចិត្តទេ តែម្តាយគេម្តាយខ្ញុំ រឺគាត់អាចជាម្តាយនាក់ តើនាក់មានអារម្មណ៍បែបណាពេលឃើញ ម្តាយយើងត្រូវគេវៃ ស្រែកយំបែបនេះ? ខ្ញុំដឹងថាគាត់ខុស គាត់ធ្វើគឺដោយសារភាពក្រីក្ររ ដើម្បីកូន និងជីវិត។ បើគាត់មាន ម្លេះមិនធ្វើចឹងទេ។ បងប្អូនមើលរូបទីមួយទៅ ត្បិតមិនមែនជារូបគាត់មែន តែវាបានបង្ហាញពីជីវិតអ៊ុំស្រី 50%បាត់ទៅហើយ។ គាត់ធ្វើខុស ទុកអោយប្រធានផ្សាររឺ ច្បាប់ធ្វើចំណាត់ការទៅ កុំវៃគាត់ចឹងអី ព្រោះគាត់អាចមានអាយុស្មើ រឺលើសម្តាយយើងទៀតណាបងៗ។ ខ្ញុំមើលវីដេអូដែរគាត់ស្រែកត្រហូយំ សុំអង្វរ ដោយការឈឺចាប់ និង ភ័យផងនោះ ខ្ញុំពិតជាអាសូរ ហើយសមលេងនោះនៅដក់ជាប់បេះដូងខ្ញុំ2ថ្ងៃហើយមិនទាន់បាត់ទៀត ។ចឹងមានតែធ្វើចេងទេ ទើបជួយអ៊ុំស្រីបាន ហើយកុំអោយខ្ញុំស្រមៃឃើញសំលេងស្រែកយំនោះទៀត។ បើអ៊ុំស្រី រឺបងប្អូនណាបានលឺរឺដឹងជួយទំនាក់ទំនងមកខ្ញុំ តាមរយះលេខទូរសព្ទ័ខាងក្រោម ចាប់ពីម៉ោង 12ថ្ងៃត្រង់ទៅ។

☎️☎️ 010 221392 / 098 221392 / 0889 221392

សូមបញ្ជាក់ថា ជនសង្ស័យខាងលើមានឈ្មោះថា រួន រុំ អាយុ៦៣ឆ្នាំ មាន​ទីលំនៅ​ខេត្តកំពង់ឆ្នាំង តែ​បច្ចុប្បន្ន​រស់នៅ​ពិតប្រាកដ ជា​ស្ត្រី​មេម៉ាយ​ប្តី​ស្លាប់​មានកូន៣នាក់ ទុក​ឲ្យ​ម្តាយ​រស់នៅ​តែលតោល​ម្នាក់ឯង។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments