Header Ads

រន្ធត់ចិត្ត! តស៊ូរហូតអស់លទ្ធភាពព្យាបាលជំងឺ ឪពុកម្ដាយជីក​ផ្នូរទុកឲ្យកូន​ស្រីត្រៀមស្លាប់ (មានវីដេអូ)

បុរស​ជាឪពុក​ជនជាតិ​ចិន​ម្នាក់​មក​ពី​តំបន់​​ដាច់​ស្រយាល​​មួយ​កន្លែង​នៅ​​ក្នុង​ប្រទេស​ចិន​បាន​ជីក​ផ្នូរ​សំរាប់​កូន​ស្រី​ដែល​មាន​ជំងឺ​របស់​ខ្លួន​ ដើម្បី​ជា​ការ​រៀប​ចំ​ទុក​ជាមុន​សំរាប់​កា​រ​ស្លាប់​​បាត់បង់ជីវិត​របស់​កូន​ស្រី។

បុរស​ជា​ឪពុក​​ឈ្មោះ ​Zhang Liyong ជា​កសិករ​មក​ពី​ខេត្ត​ស៊ីឈួន ​ប្រទេស​ចិន​ បាន​ចំណាយ​ពេល ​​ទ្រព្យ​សម្បត្តិ​ និង​ប្រាក់​ដែល​ខ្លួន​តែង​តែ​សន្សំ​យក​មក​ព្យាបាល​ជំងឺ​កូនស្រី​​​ដែល​មាន​ជំងឺ​ធ្ងន់ធ្ងរ​ទាក់ទង​និង​កោសិកា​ឈាម​។ បុរ​ស​ជា​ឪពុក​​បាន​ប្រាប់​ឲ្យ​ដឹង​ថា លោក​បាន​នាំ​កូន​ស្រី​អាយុ​ពីរ​​ឆ្នាំ​របស់​ខ្លួន​មក​លេង​នៅ​​​ក្នុង​​ផ្នូរ​ជា​រៀងរាល់​ថ្ងៃ​ដើម្បី​ឲ្យ​នាង​ស៊ាំ ​និង​អនាគត​ផ្នូរ​របស់​នាង។

គេ​ឃើញ​បុរស​ជា​ឪពុក​រូប​នោះ​ បាន​គេង​នៅ​ក្នុង​ផ្នូរ​​​​​ ដោយ​សារ​តែ​កូនស្រី​អាយុ​២​ឆ្នាំ​​របស់​​លោក​មាន​ជំងឺ​ធ្ងន់ធ្ងរ​ម្យ៉ាង​ដែល​ហៅថា thalassemia តាំង​ពី​នាង​មាន​អាយុ​២ខែ​មក​​ម្ល៉េះ។ បុរស​ជា​ឪពុក​ និង​ភរិយា​​បាន​ចំ​ណាយ​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​ជាច្រើន​ដើម្បី​ព្យា​បាល​ជម្ងឺ​កូន​ស្រី​របស់​ខ្លួន​ ប៉ុន្តែ​រហូត​មក​ដល់ពេល​នេះ​លោក និង​ភរិយា​គ្មាន​ប្រាក់​សំរាប់​ព្យាបាល​ជំងឺ​តទៅ​ទៀត​នោះ​ទេ។​

តាម​រយៈ​ជំងឺ​នេះ ​អ្នក​ជំងឺ​ត្រូវ​ការ​ចំណាយ​ពេលវេលា​យូរ​នៅ​​ក្នុង​ការ​ព្យា​បាល​ តាម​រយៈ​ការ​​បញ្ចូល​ឈាម​ ដែល​ត្រូវ​ការ​ផ្លាស់​ប្ដូរ​កោសិកា​ឈា​ម​ក្រហម​ទៅ​​ក្នុង​រាង​កាយ​៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments