Header Ads

ពិតជាគួរឲ្យកោតសរសើរទឹកចិត្តដ៏កម្ររបស់បងប្រុសម្នាក់ ដែលបានបើកម៉ូតូជួយសម្រួលចរាចរណ៍ដល់ឡានសង្គ្រោះបន្ទាន់របស់ពេទ្យ គួរឲ្យយកតម្រាប់តាម

ជាធម្មតា ឡានពេទ្យតែងតែបើកស៊ឺរ៉ែនសុំផ្លូវ ក៏ដូចជាការសុំឲ្យជួយសម្រួលចរាចរណ៍ ដើម្បីបានសង្គ្រោះអ្នកជម្ងឺ និងជនរងគ្រោះបានទាន់ពេលវេលា។ ប៉ុន្តែជាក់ស្ដែងដោយសារតែកំនើនប្រជាជនចេះតែកើនឡើង វាពិតជាមានការលំបាកក្នុងការចៀសផ្លូវឲ្យទូលាយសម្រាប់ឡានពេទ្យណាស់ ដែលជារឿងមួយគួរឲ្យបារម្មណ៍សម្រាប់ក្រុមគ្រួសារអ្នករបួស និងក្រុមគ្រូពេទ្យ។ ប៉ុន្តែកាលពីពេលថ្មីៗនេះ តាមរយៈសារមួយដែលបានបង្ហោះទៅលើបណ្ដាញ facebook ដោយបងប្រុសមានឈ្មោះថា Bong rith ជាគ្រូពេទ្យមួយរូប ពិតជាបានទទួលការចាប់អារម្មណ៍ពីបណ្តាអ្នកលេងអ៊ីនធើណេតយ៉ាងខ្លាំង។ ដោយសារតែក្នុងសាររបស់បងប្រុសបានបង្ហោះសារអរគុណដល់ការជួយសម្រួលចរាចរណ៍ដល់ឡានសង្គ្រោះបន្ទាន់របស់ពេទ្យពីសំណាក់បងប្អូនខ្មែរយើង ដោយភ្ជាប់ជាមួយនឹងវីដេអូ ព្រមទាំងរូបភាពប៉ុន្មានសន្លឹកទៀតផង។

ដោយក្នុងនោះ បងប្រុសបានសរសេររៀបរាប់ថា៖ “អរគុណបងប្រុសដែលជួយធ្វើចរាចរណ៍ប្អូន នេះជាគំរូមួយដ៍ល្អដែលយើងគ្រប់គ្នាមិនគួរមើលរំលង! គឺគាត់បានចំណាយពេលជួយសំរួលចរាចរណ៍ចាប់តាំងពីគល់ស្ពានព្រែកព្នៅ រហូតដល់ វិមានឯករាជ្យដោយបានចំណាយពេលយ៉ាងច្រើនផងដែរ!! ( អាយុជីវិតរបស់អ្នកជម្ងឺមិនមែនអាស្រ័យលើក្រុមជួយសង្គ្រោះតែម្ខាងនោះទេ គឺអាស្រ័យលើបងប្អូននៅលើដងផ្លូវផងដែរ )”។

តាមរយៈសារមួយនេះផងដែរ គឺពិតជាបានទទួលការគាំទ្រ និងកោតសរសើរនូវទឹកចិត្តបងប្រុសម្នាក់នោះជាខ្លាំង។ មិនត្រឹមតែប៉ុណ្ណោះ យើងក៏អាចសង្កេតឃើញថា បងប្អូនខ្មែរនៅតែមានចិត្តចេះជួយសង្គ្រោះគ្នាទៅវិញទៅមក និងគួរឲ្យយកតម្រាប់តាមនាពេលអនាគត៕

សូមទស្សនាវីដេអូខាងក្រោម:

សូមជួយស៊ែរបន្តផង! សូមអរគុណ! -

No comments