Header Ads

វីដេអូថតបាន ពួកអ្នកក្លាហានដកកាំបិតបង្ហាញរឹទ្ធដេញកាប់គ្នាកណ្ដាល ក្រុងបាំងកក

ក្រុងបាងកក (ប្រទេសថៃ)៖ កាលពីថ្ងៃទី26 កក្កដា 2017 ទំព័រហ្វេសប៊ុក YouLike (ក្លីប) បានស៊ែរវីដេអូប៉ុន្មាននាទី ពីគេហទំព័រ Youtube @Manee Meenom ដែលបង្ហាញពី ហេតុការរណ៍មួយ កើតឡើងរវាងក្រុមសិស្សសាលា ពីរក្រុមបានចេញពីសាលា ដើម្បីប្រយុទ្ធគ្នា ដោយមានប្រដាប់ដោយអាវុធគ្រប់ដៃ ។

អ្នកឃើញហេតុការណ៍ បាននិយាយថា នៅម៉ោងប្រហែល 5 ល្ងាចទី 25 កក្កដា 2017 នៅលើផ្លូវ ផ្លូវ Sukhumvit 77 ក្បែរស្ថានីយ៍ប៉ូលីសព្រះខះណង់ ប្រហែល50ម៉ែត្រ ។ ក្រុមក្មេងសិស្សសលាទាំងនោះ បានដេញកាប់ចាក់គ្នា យ៉ាងរំភើយដោយមិនខ្លាច ពីក្រុមប្រជាពលរដ្ឋដែលរស់នៅ តាមបណ្ដោយផ្លូវនោះឡើយ ព្រមទាំងធ្វើអោយ រថយន្តរងការខូចខាតរថយន្តជាច្រើន គ្រឿងដោយពុំមាន នរណាត្រូវទទួលខុសត្រូវ ។

វីដេអូឃ្លីបនេះ បានបង្ហាញពីយុវវ័យក្មេងទាំងនោះ កាន់ជាមួយកាំបិតគ្រប់ៗដៃ ប្រហែល ចំនួន10នាក់ ។ ព្រឹត្តិការណ៍នេះ បានបញ្ចប់ទៅ ក៏ព្រោះតែមាន ប្រជាជននៅក្នុងកន្លែងកើតហេតុនោះបានស្រែកថា ប៉ូលីសៗ មកដល់ហើយ ទើបក្រុមសិស្សសាលាទាំងនោះ បានរត់គេចខ្លួន ចេញបាត់អស់ទៅ ។ ក្រោយពីឃ្លីបនេះ បានចេញផ្សាយ ព្រមទាំមានការស៊ែរបន្តរគ្នាជាច្រើន ធ្វើឱ្យមានការរិះគន់ យ៉ាងច្រើន ពីឥរិយាបថរបស់ក្មេងវ័យជំទង់ ទាំង២ក្រុមនោះ ដែលអាចបណ្ដាល អោយបាត់បង់ជីវិត និងទ្រព្យសម្បត្តិសាធារណៈ និងជីវិតអ្នកដទៃផងដែរ ៕

សូមទស្សនាវីដេអូខាងក្រោម:

>
សូមជួយស៊ែរបន្តផង! សូមអរគុណ! -

No comments