Header Ads

ជួយស៊ែរបន្តផង! តារាចម្រៀងជើងចាស់ដ៏ល្បីលោក ណូយ វណ្ណេត ប្រកាសដាក់លក់ផ្ទះ ដោយសារត្រូវការប្រាក់បន្ទាន់...

តារាចម្រៀងជើងចាស់ ដែលត្រូវគ្រប់គ្នាស្គាល់គឺលោក ណូយ វណ្ណេត ពិតជាបានសាងស្នាដៃសិល្បៈជាច្រើនតាមរយៈសម្លេងដ៏មានទឹកដម ពិរោះរណ្ដំរបស់លោក។ ប៉ុន្តែប្រហែលជាគ្រប់គ្នាបានដឹងស្រាប់ថា ជីវភាពតារាសិល្បៈខ្មែរ មិនសូវមានភាពឋិតស្ថេរនោះទេ ជួនមានឡើង មានចុះនឹកស្មានមិនដល់។

ជាក់ស្ដែងកាលពីថ្មីៗ នេះ តាមរយៈគេហទំព័រមួយនៅក្នុងហ្វេសប៊ុកបានប្រកាសលក់ផ្ទះមួយជាបន្ទាន់ ដោយបាននិយាយថា នោះជាផ្ទះរបស់លោក ណូយ វណ្ណេតផ្ទាល់តែម្ដង។ ដោយក្នុងនោះ បានរៀបរាប់ពីព័ត៍មានលម្អិតថា៖ “ផ្ទះលក់បន្ទាន់ លក់បន្ទាន់!!! ទំហំផ្ទះ 4,4x20m តំលៃ 75000$(ចរចាបាន) ទីតាំងនៅស្ទឹងមានជយ័ ផ្លូវកែងខាងក្រោយទល់មុខនិងក្លោងទ្វារ វត្តស្ទឹងមានជយ័។ បញ្ជាក់គឺផ្ទះលោកណូយវណ្ណេត (ត្រូវការលុយខ្លាំងណាស់) 016 948 248/061 78 18 69 “។ ដោយឡែក យើងមិនទាន់ដឹងពីច្បាស់ទេពីមូលហេតុដែលតារារៀមច្បងរូបនេះមានបញ្ហាខ្វះខាតប្រាក់កាស។ តែទោះបីជាយ៉ាងណា ប្រសិនបើមានបងប្អូនណាមានចំនាប់អារម្មណ៍ សូមជួយចែករំលែក ដើម្បីទុកជាការជួយខ្លះដល់សិល្បៈករខ្មែរ​ ដែលត្រូវការជំនួយបន្ទាន់៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments