Header Ads

នៅលើលោកនេះ មានទៀតទេ! បង្កើតកូនមក សម្រាប់តែលក់ឱ្យអ្នកដទៃ ដូចលក់នំចំណី…អាណិតក្មេងតូចម្នាក់នេះណាស់ ដែលមានម្ដាយបង្កើត ស្រឡាញ់លុយ ជាងស្រឡាញ់កូន

ខេត្តព្រះវិហារ៖ នៅលើលោកនេះ គ្មានម្ដាយឯណា ដែលមិនស្រឡាញ់កូនឡើយ ប៉ុន្តែក្នុងនោះ ក៏មានម្ដាយមួយចំនួនតូច (តិចតួចបំផុត) ពុំមានព្រហ្មវិហាធម៌ជាម្ដាយ ជាក់ស្ដែងកន្លងមក ធ្លាប់មានករណី ម្ដាយបោះបង់កូនចោលជាដើម ហើយទាក់ទងជាមួយគ្នានេះទៀត កាលពី​រសៀល​ថ្ងៃទី៣១ ខែកក្កដា ​ឆ្នាំ២០១៧ ម្សិលមិញនេះ មានករណីភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ដោយមានស្ត្រីជា​ម្តាយ​ម្នាក់ បានលក់​ទារិកា​​(ទារកស្រី) របស់ខ្លួនឯង អាយុ៥ខែ ព្រោះតែជីវភាពខ្វះខាត ។

ស្ត្រីដែលដាច់ចិត្ត លក់កូនរបស់ខ្លួន រូប​នោះ​មានឈ្មោះ​ អួន ​អ៊ឹម ​​អាយុ ៣០ឆ្នាំ ​មុខរប​កសិករ ​រស់នៅ​ភូមិ​ពោធិ៍​ទាប ​ឃុំ​ម្លូព្រៃ​មួយ​ ស្រុក​ឆែប ​ខេត្តព្រះវិហារ បានលក់កូនទៅឱ្យ ​អាជីវករ​ម្នាក់ ​នៅក្នុង​ផ្សារ​កំពង់​ប្រណាក​ សង្កាត់​កំពង់​ប្រណាក ​ក្រុង​/​ខេត្តព្រះវិហារ (ប៉ុន្តែ​សមត្ថកិច្ច​ថា​ ករណី​នេះ​បានកើត​យូរ​មកហើយ) ។ ។

លោក​មេឃុំ (មិនបង្ហាញ​ឈ្មោះ) បានបញ្ជាក់​ឱ្យដឹងទាក់ទង ជាមួយករណីលក់កូននេះថា ​ស្ត្រី​ជា​ម្តាយ​ដែល​លក់​កូននេះ គឺជា​លើក​ទី២ហើយ ដោយលើកទី១ ​បាន​លក់​ទារកម្នាក់ទៅ​ឱ្យ​ជនជាតិ​ចាម ​ហើយ​លើកទី២ ក្នុង​ខែ​កក្ត​ដា ​ឆ្នាំ២០១៧ នេះ​ បាន​លក់​ទារិកា​បង្កើត​ម្នាក់ផ្សេង​ទៀ​ត ទៅ​ឱ្យ​អាជីវករ​ផ្សារ​កំពង់​ប្រណាក ​ក្រុង​/​ខេត្តព្រះវិហារ ។

បច្ចុប្បន្ននេះ​ បងស្រី​បង្កើត​ ត្រូវជា​ម្តាយធំ​ទារិកា​អាយុ៥ខែ​ខាងលើ បានដាក់​ពាក្យបណ្តឹង ​ទៅ​អធិការនគរបាល​ស្រុក​ឆែប ដើម្បី​ទាមទារ​យក​ទារិកា​នោះ​ ត្រឡប់មក​ចិញ្ចឹម​វិញ ។ ទាក់ទិន​និង​ករណី​ម្តាយបង្កើត ​លក់​ទារិកា​ខាងលើ​នេះដែរ ​លោក​ ឈូរ ​ម៉ា​ឌី ​អធិការនគរបាល​ស្រុក​ឆែប ​បាន​បំភ្លឺ​កាលពី​រសៀល​ថ្ងៃទី៣១ ខែកក្កដា ​ឆ្នាំ ២០១៧ ថា មិនទាន់​ច្បាស់​នោះទេ​ ចំពោះ រឿង​ករណី​ម្តាយបង្កើត ​លក់​កូន​ខ្លួនឯង​ ព្រោះ​ម្តាយបង្កើត ​ដែលថា​លក់​កូន​ខ្លួនឯង​នោះ នៅ​រក​មិនទាន់​ឃើញ​ឡើយ​ ។

លោក​អធិការ ​បានបញ្ជាក់​ទៀតថា ​ចំណែកឯ​ពាក្យបណ្តឹង ​មាន​ដាក់​មកដល់​ប៉ុស្តិ៍​ម្លូព្រៃ​មួយ​ហើយ ហើយលោក​កំពុងតែ​បញ្ជា​ ឱ្យ​ប៉ុ​សិ៍្ត​ស្រាវជ្រាវ​ជាថ្មី ​ព្រោះ​ករណី​នោះបាន​កើតឡើង​យូរ​មកហើយ ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ! -

No comments