Header Ads

ជួយស៊ែរបន្ទាន់ ឲ្យមានការប្រុងប្រយ័ត្ន!!! មានមនុស្សមួយក្រុម ដើរចែកស្ករគ្រាប់ កៅស៊ូចងសក់ កងដៃ ពេលដែលសិស្សពេញពីសាលា សូមបងប្អូនកុំទទួលឲ្យសោះ ព្រោះ…..

យោងតាមគណនីហ្វេសប៊ុកឈ្មោះ Som Chany បានរៀបរាប់ពីសកម្មភាពមនុស្សមួយក្រុមដើរចែកស្ករគ្រាប់ កៅស៊ូចងសក់ កងដៃ ដល់សិស្ស នៅពេលដែលសិស្សពេញពីសាលា ហើយពួកគេមិនបានអនុញាតិ នឹងចែកនៅក្រៅសាលាទៀត វាជាសកម្មភាពមួយដែលគួរឲ្យឆ្ងល់ ហេតុអ្វីបានជាពួកគេ មិនព្រមសុំអនុញាតិពីនាយកសាលាបែបនេះ ហើយបែរជាចែកនៅក្រោសាលាទៀត សូមបងប្អូនប្រុងប្រយ័ត្នឲ្យមែនទែន នេះជារៀបរាប់របស់គាត់៖

កាលពីថ្មីៗនេះ មានមនុស្សមួយក្រុមបានមកចែកស្ករគ្រាប់ កៅស៊ូចងសក់ កងដៃ ឲ្យសិស្ស​ នៅក្រៅសាលាសូមកូនៗកំុចេញទៅទទួលយកឲសោះ ប្រយ័តមានគ្រោះថ្នាក់ បើអ្នកទាំងនោះមានចិត្តធម៌ របស់មិនហួសការកំណត់ហូប ទៅមិនមានបញ្ហាគឺល្អ បើរបស់មានបញ្ហាកូនៗនឺងមានជម្ងឺនិងទទួលគ្រោះថ្នាក់ ។

បើមានចិត្តធម៌ ចង់ចែករបស់អ្វីឲ្យដល់សិស្ស មេត្តាចូលមកសុំការអនុញ្ញាតពីលោកនាយកសាលា ឫគណៈគ្រប់គ្រងសាលាជាមុនសិន ដើម្បីពិនឹត្យមើលអាហារដែលត្រូវចែកឲសិស្សបរិភោគខ្ញុំមិនមែរឺសអើងទេ ខ្ញុំការពារសិស្សក្នុងសាលាការពារកូនខ្ញុំ ប្អូនខ្ញុំ ក្មួយខ្ញុំ ចៅខ្ញុំ ដូចនេះលោកឪពុកនិងអ្នកម្ដាយទាំងអស់ជួយនែនាំបុត្រធិតារបស់អស់លោកបន្ថែមទៀតផង សូមអភ័យទោសអ្នកដែលបានចែកមិនបានគឹត សូមអរគុណ ពីខ្ញុំចាន់នី – – –

សូមជួយស៊ែរបន្តផង! សូមអរគុណ! -

No comments