Header Ads

គួរអោយអាណិតគាត់ណាស់! កូនប្រុសតែមួយចាកចោលឪពុករាប់ឆ្នាំដោយមិនដែលផ្តល់ដំណឹងមក ទុកអោយឪពុកជរារស់នៅយ៉ាងវេទនាតែម្នាក់ឯង

ប្រទេសថៃ ៖ មនុស្សយើងពេលវិវត្តន៍ដល់វ័យចំណាស់មានភាពទន់ខ្សោយណាស់ ទាមទាត្រូវការការមើលថែយ៉ាងយកចិត្តទុកដាក់ទៅក្រុមគ្រួសារ។ វាជារឿងដែលគួរអោយអាណិតខ្លាំងណាស់ប្រសិន បើមនុស្សស្ថិតក្នុងវ័យចំណាស់ហើយត្រូវមករសនៅម្នាក់ឯងនោះ។ ប្រភពពត៌មានថៃមួយបានចុះផ្សាយពីលោកតាម្នាក់ ដែលពិការរស់នៅតែម្នាកេ់ឯងយ៉ាងលំបាកវេទនា។ តាមប្រភពដដែលនេះបានអោយដឹងថា លោកតាម្នាក់នេះដេកអត់បាយអត់ទឹកម្នាក់ឯងប្រហែល៣ ទៅ៤ថ្ងៃទៅហើយ។

សំណាងហើយដែលមានក្មេងប្រុសចិត្តល្អម្នាក់ទូរស័ព្ទទៅប្រាប់ក្រុមភ្នាក់ងារជួយចាស់​ ជ​រា​កំព្រា ទើបលោកតាត្រូវបានគេជួយសង្គ្រោះ។ លោកតាម្នាក់នេះត្រូវបានគេដឹងថាមានវ័យ៧៤ឆ្នាំទៅហើយ គាត់ត្រូវបានប្រពន្ធស្លាប់ចោលទាំងពីយូហើយ នៅពេលកូនប្រុសគាត់អាយុ១៥ឆ្នាំគេក៏បានចេញពីគាត់ទៅស្វែងរកប្រាក់នៅឆ្ងាយទៀត។គាត់បានប្រាប់ថាតាំងពីកូនរបស់គាត់ចាកចញរហូតមកដល់ថ្ងៃនេះគេមិនដែលត្រលប់មកជួបគាត់ម្តងណាឡើយ រហូតដល់ពេលនេះគាត់ត្រូវស្វែងរកប្រាក់ចិញ្ចឹមខ្លួនឯងយ៉ាងលំបាកលំបិន។ ដោយសារតែមិនមានអ្នកជួយគាត់ គាត់ត្រូវធ្វើការងារសព្វបែបយ៉ាងខ្លួនឯង រហូតដល់ធ្លាក់ខ្លួនពិការដូចពេលនេះ ប៉ុន្មានថ្ងៃដែលគាត់ក្រោកទៅណាមិនរួចនេះគាត់មិនមានអ្វីបរិភោគចូលពោះសោះក្រៅពីទឹក៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments