Header Ads

អ្នក​វិទ្យាសាស្ត្រ​ ស្រាវជ្រាវ​រក​ឃើញ​ឧបករណ៍​ការពារ​ជំងឺ​អេដស៍​សេរី​​ថ្មី​ សម្រាប់​ស្ត្រី​ហើយ​!

BBC៖ ក្រុម​អ្នក​វិទ្យាសាស្ត្រ​សហរដ្ឋ​អាមេរិក​ ស្រាវជ្រាវ​រក​ឃើញ​ឧបករណ៍​ការពារ​ជំងឺ​អេដស៍​របស់​ស្រី្ត​ ឈ្មោះ​ថា​(vaginal ring) ដើម្បី​ការពារ​ការ​ឆ្លង​មេរោគ​អេដស៍ ​គឺ​មាន​ប្រជាប្រិយ​ភាព​ចំពោះ​ក្មេង​ស្រី​ជំទង់​ ចាប់​ពី​អាយុ​ ១៥ ដល់២៤ឆ្នាំ​ ដែល​មាន​ចំនួន​ ៥ភាគ​រយ​នៃ​អ្នក​​ឆ្លង​មេរោគ​អេដស៍​ទូទាំង​ពិភពលោក​។ មនុស្ស​ជិត​ ១ពាន់​នាក់​ ត្រូវ​បាន​ឆ្លង​មេរោគ​អេដស៍​ជា​រៀងរាល់​ថ្ងៃ​នៅ​ទ្វីប​អាហ្វ្រិក​។ ក្រុម​អ្នក​ជំនាញ​ការ​ បាន​និយាយ​ប្រាប់​ឲ្យ​ដឹង​ថា​ ឧបករណ៍​ការពារ​ខាង​លើ​នេះ​ ស្ថិត​នៅ​លើ​មាត់​ស្បូន​របស់​ស្ត្រី​ដែល​ជួយ​កាត់​បន្ថយ​ការ​ឆ្លង​មេរោគ​អេដស៍​ពី​បុរស​បាន​ ៥៦ភាគរយ​ នៅ​ពេល​រួម​ភេទ​ និង​ជួយ​ដល់​ស្ត្រី​នៅ​ពេល​បុរស​មិន​ពាក់​ស្រោម​អនាម័យ​ ហើយ​ជា​ការពារ​ខ្លួន​ឯង​ដោយ​សម្ងាត់​ផង​ដែរ​។

នាយក​វិទ្យាស្ថាន​ជាតិ​សើស្បែក​ និង​ជំងឺ​ឆ្លង​អាមេរិក​ លោក​ Anthony Fauci​ បាន​ផ្ដល់​ជា​ទិន្នន័យ​នៃ​ការ​ធ្វើតេស្ត​រយៈពេល​ ៦ខែ​ ផ្ដល់​ឧបករណ៍​នេះ​ដល់​ក្មេង​ស្រី​ចំនួន​ ៩៦នាក់​ ដែល​មាន​អាយុ​ចាប់​ពី​ ១៥ ទៅ​១៧ឆ្នាំ​ មិន​ដែល​ប្រើ​ប្រាស់​៖ ១. ៨៧ភាគរយ​ នៃ​ក្មេង​ស្រី​ដែល​មាន​កម្រិត​នៃ​ថ្នាំ​នៅ​ក្នុង​ទ្វារមាស​របស់​ពួក​គេ​ ២. ៩៥ភាគរយ​ បាន​និយាយ​ថា​ចិញ្ចៀន​នេះ​ងាយស្រួល​ប្រើ​ ៣. ៧៤ភាគរយ​ បាន​និយាយ​ថា​ពួក​គេ​មិន​បាន​កត់​សម្គាល់​ពី​ចិញ្ចៀន​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ទេ​ សាស្ត្រាចារ្យ​លោក​ Sharon Hillier​ អ្នក​ស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​ Pittsburgh​ បាន​និយាយ​ថា​ "ការ​ទទួល​បាន​ការ​ការពារ​មេរោគ​អេដស៍​ប្រកប​ដោយ​សុវត្ថិភាព​ និង​មាន​ប្រសិទ្ធភាព​នេះ​ គួរ​តែ​ផ្ដល់​ដល់​មនុស្ស​ស្ត្រី​គ្រប់​វ័យ​ ដែល​សម​នឹង​ទទួល​បាន​ការ​ការពារ​ផង​ដែរ​"។ ឥឡូវ​នេះ​មាន​គម្រោង​ ដើម្បី​ធ្វើតេស្ត​ឧបករណ៍​ខាង​លើ​ជា​មួយ​ក្មេង​ជំទង់​នៅ​ទ្វីប​អាហ្រ្វិក​ ប្រសិន​បើ​ទទួល​បាន​ការ​អនុម័ត​បទប្បញ្ញត្តិ​ វា​នឹង​ក្លាយ​ជា​វិធីសាស្ត្រ​ដំបូង​នៃ​ការ​ការពារ​ទាំង​ស្រុង​សម្រាប់​ស្ត្រី​ទូទាំង​ពិភពលោក​៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments