Header Ads

រកឃើញសាកសពចាស់សល់តាំងពីឆ្នាំ​ ៧៩ នែ គ.ស ក្នុងចំណោម ១៥០០ នាក់ តែប្លែកអីតែបុរសម្នាក់មុនពេលស្លាប់...

កាលពីពេលថ្មីៗនេះ គេហទំព័រឈ្មោះ iflscience បានចុះផ្សាយនៅព័ត៌មានមួយដែលធ្វើឲ្យមហាជនស្ទើរគ្រប់ប្រទេសនៅលើពិភពលោក ធ្វើការចែកចាយស៊ែរបន្តគ្នា ដោយសារតែព័ត៌មាននេះទាក់ទងទៅលើជនរងគ្រោះ​ម្នាក់ដែលបានស្លាប់ក្នុងចំណោមជនរងគ្រោះរាប់ពាន់នាក់ នៅ ក្នុងហេតុការណ៍ភ្នំភ្លើងផ្លុះ កាលពីឆ្នាំ ៧៩ នៃគ.ស ក្នុងទីក្រុង (Popmil) ដែលសព្វថ្ងៃវាគឺជាទីកន្លែងបេតិកភណ្ឌដ៏ធំមួយនៅតំបន់ Campania ភាគខាងត្បូងនៃប្រទេសអ៊ីតាលីក្បែរឆ្នេរ Bay នៃឈូងសមុទ្រ Naples។

ហើយចំពោះហេតុផលដែលធ្វើឲ្យមហាជននៅលើអ៊ីធឺណេតមានភ្ញាក់ផ្អើលនោះគឺក៏ព្រោះតែលក្ខណៈ និងកាយវិការរបស់ជន រងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះជាច្រើនដ៏ទៃទៀតមានសភាចម្លែក និងគួរឲ្យអស់សំណើចខុសគេ ធ្វើឲ្យមហាជនពិបាកសន្និដ្ឋាន និងពន្យល់ថាគាត់បានធ្វើអ្វី មុនប៉ុន្មាននាទីឬវីនាទីដែលគាត់បានស្លាប់ដោយសារភ្នំភ្លើងផ្លុះ។

គួរបញ្ជាក់ផងដែលថា ប្រជាជនរស់នៅក្នុងទី Pompeii ប្រមាន ១៥០០ នាក់ត្រូវបានកម្អែភ្នំភ្លើងហូរគ្របដណ្តប់ពីលើកប់ស្លាប់យ៉ាងអាណោចអាធ័ម ធ្វើឱ្យរូបរាងរបស់ពួកគេទាំងនោះប្រែក្លាយដូចទៅនឹងរូបចំលាក់ថ្ម។ រូបចំលាក់ទាំងនោះមានកាយវិការផ្សេងៗគ្នាដូចជា ខ្លះបង្ហាញពីឪពុកម្តាយឱបកូន ខ្លះបង្ហាញពីមនុស្សប្រុសស្រីស្រលាញ់គ្នាឱបគ្នាជាលើកចុងក្រោយ ឬវីនាទីចុងក្រោយក្នុងជីវិត ...។ល។ តែខុសអ្វីតែរូបចម្លាក់របស់បុរសម្នាក់ គឺគាត់មានកាយវិការចម្លែក ដែលធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើល នឹងភាគច្រើនបានគិត ថាមុនស្លាប់គាត់បានធ្វើអ្វីមួយដែលអាចធ្វើឲ្យគាត់សប្បាយចិត្ត ហើយនោះគឺគាត់បានកំពុងព្យាយាមសម្រេចកាមដោយខ្លួនឯងមុនកម្អែភ្នំភ្លើង មកដល់។

ប៉ុន្តែក៏មានមតិខ្លះលើកឡើងថា បុរសម្នាក់នេះប្រហែលជាកំពុងការពារអ្វីម្យ៉ាងដែលបម្រុងនឹងមកប៉ះខោរបស់គាត់។ ទោះបីជាយ៉ាងណាគ្មាននរណាម្នាក់ដឹងការពិតពីការកាយវិការនៃការស្លាប់របស់បុរសម្នាក់នេះទេ ប៉ុន្តែវាក៏អាចត្រឹមត្រូវចំពោះហេតុផល របស់មហាជនដែលបានលើកឡើង។

គ្រោះថ្នាក់ធម្មជាតិនេះ គឺជារឿងមួយគួរអោយអណោចអធ័មដល់អ្នករស់នៅក្នុងទីក្រុង Popmii នាសម័យនោះណាស់ ដែលមិនបានត្រៀមទុកជាមុនថា នឹងមានភ្នំភ្លើងផ្ទុះកើតឡើង។ តាមការសិក្សា និងពិនិត្យលើគ្រោងឆ្អឹងសាកសពបានរកឃើញថា ចំនួន ៨០នាក់ បានស្លាប់នៅកន្លែងចំនុចផ្ទុះ និងខ្លះបានស្លាប់ដោយសារអគារបាក់សង្កត់។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments