Header Ads

ពិតជាសង្វេកណាស់! ស្លាប់៥នាក់...សិស្សសាលាទៅរៀនមុជទឹកចំថ្ងៃដែលមានព្យុះ និងភ្លៀងខ្លាំង

ប្រទេសថៃ៖ កាលពីពេលថ្មីៗនេះ មានករណីលិចទូក បាត់ខ្លួនសិស្សសាលា៥នាក់ នៅពេលដែលពួកគេ ទៅរៀនមុជទឹកក្នុងបាតសមុទ្រ ហើយក្រុមប៉ូលិស បានចុះស្វែងរកទាំងយប់ ដោយបាននាំនាវា និងកាណូតជាច្រើនគ្រឿង ដើម្បីតាមរកសាកសព សិស្សសាលាទាំង៥នាក់នោះ ។

បើតាមការរៀបរាប់ របស់អាជ្ញាធរខេត្តឈុមផរ បានឲ្យដឹងថា កាណូតដែលលិចក្នុងសមុទ្រនោះ ឈ្មោះ Speedboat Chakthara 2 បានលិចនៅក្នុងបរិវេណកោះ កៈលោក ដោយនៅលើទូកនោះ មានអ្នកមើលការខុសត្រូវ៣នាក់ អ្នកដំណើរជនជាតិថៃ១៣នាក់ ហើយបានរួចជីវិត៨នាក់ ប៉ុន្តែបាត់ខ្លួន៥នាក់ ។ បើតាមការបញ្ជាក់ពីលោក អភិបាលខេត្តឈុមផរ បាន្រាប់ថា អាជ្ញាធរបានណែនាំ ហាមមិនឲ្យទូកទេសចរណ៍ និងទូកនេសាទទាំងអស់ ចេញក្រៅពីកំពង់ផែនោះឡើយ ព្រោះតែក្នុងអាទិត្យនេះ មានព្យុះ និងភ្លៀងធ្លាក់ច្រើន តែក្រុមទាំងនោះ មិនបានស្តាប់ និងអនុវត្តតាមបទបញ្ជាហាមឃាត់ របស់អាជ្ញាធរឡើយ។

ក្រោយមកនៅវេលាម៉ោង ២៣និង៣០នាទី ក្រុមអ្នកជួយសង្គ្រោះ បានរកឃើញសាកសព៥នាក់ ដែលបានបាត់ខ្លួននោះ ដែលសពទាំងនោះ បានជាប់នៅខាងក្រោមទូក ដែលលិចនោះ ។ បើតាមការបញ្ជាក់ពី អភិបាលខេត្ត ក្រុមដែលចេញទូកទៅសមុទ្រ ហើយជួបគ្រោះថ្នាក់អកុសល្យនោះ គឺជាក្រុមសិស្សសាលា ដែលបានមករៀនមុជទឹក នៅបាតសមុទ្រ អស់រយៈពេល៣ថ្ងៃមកហើយ។

សាកសពទាំង៥នាក់នោះ មានប្រុស១នាក់ ស្រី៤នាក់ ខណៈនេះអាជ្ញាធរខេត្តឈុមផរ កំពុងនាំសាកសពទៅពិនិត្យ នៅមន្ទីរពេទ្យទាហានជើងទឹក ព្រមទាំងបញ្ជូនសព ទៅឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ។

បញ្ជាក់៖ ការស្លាប់ដ៏សែនរន្ធត់នេះ កើតឡើងដោយសារតែមានព្យុះ និងមេឃភ្លៀងធ្លាក់ខ្លាំង ហើយក្រុមសិស្សសាលាទាំងអស់នោះ ពុំបានពាក់អាវពោង សុវត្ថិភាពការពារជីវិតឡើយ ហើយម្យ៉ាងវិញទៀត អ្នកបើកទូក ពុំបានអនុវត្តតាមការជូនដំណឹង របស់អាជ្ញាធរខេត្តឈុមផរផងដែរ ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments