Header Ads

សូមជួយស៊ែរបន្ទាន់! ​​សំបូរណាស់រឿងបាត់ក្មេង ឥលូវមានករណី​វះយកគ្រឿងក្នុង​មនុស្ស​ទៀត...

មួយរយៈ​នេះ​មាន​ការ​ផ្អើល​យ៉ាងខ្លាំង​អំពី​បញ្ហា​ជនចម្លែក​ចាប់ក្មេងៗ ទាំងនៅ​ទីក្រុង​ភ្នំពេញ និងតាម​បណ្តា​ខេត្ត​នានា ដែល​ធ្វើអោយ​ប្រជាជន​ខ្មែរ​ជាច្រើន​មាន​ការ​ភ័យខ្លាច។ ក្នុង​ករណី​បាត់​ក្មេង​ជារឿយៗ​នៅក្នុង​ប្រទេស​កម្ពុជា​យើងនេះ ត្រូវបាន​មហាជន​ជាច្រើន​មាន​ការ​សង្ស័យ​ថា ពួក​មនុស្ស​អាក្រក់​ដែល​ចាប់ក្មេង​យកទៅ​បាត់នោះ ប្រហែល​ជាយក​ទៅលក់​អោយ​ខាង​មន្ទីពេទ្យ​ក្រៅ​ប្រទេស​ណាមួយ​ដែល​ទទួល​ទិញ​គ្រឿង​ក្នុង​មនុស្ស និងខ្លះ​ទៀត​យក​ទៅលក់​អោយ​ខាង​ឈ្មួញ​ជួញដូរ​មនុស្ស​សម្រាប់​ទុក​ធ្វើជា​កម្មករ និង​រកស៊ី​ផ្លូវភេទ​ជាដើម -ល-។ ប៉ុន្តែ​មូលហេតុ​ទាំងនេះ គ្រាន់តែ​ស្ថិត​នៅក្នុង​ការ​សង្ស័យ​របស់​ប្រជាជន​ខ្មែរ​នៅឡើយ​ប៉ុណ្ណោះ គឺពុំទាន់​មាន​របាយការណ៍​ណា​ជាក់លាក់​នៅឡើយទេ។

ខណៈពេល​ដែល​ប្រជាជន​ខ្មែរ​កំពុងតែ​ល្បី​រឿង​បាត់ក្មេង​ជាហូរហែរ​នោះ ក៍​ស្រាប់តែ​លេចចេញ​នូវ​ព័ត៌មាន​ពីក្រៅ​ប្រទេស​មួយ​ដែល​បង្ហាញ​ពីការ​ចាប់​មនុស្ស​ដើម្បី​វះ​យក​គ្រឿងក្នុង​ផងដែរ។ ហេតុការណ៍​នេះ​ត្រូវបាន​កើតឡើង​នៅក្នុង​ប្រទេស សូម៉ាលី ដោយ​ប៉ូលិស​បាន​រកឃើញ​សាកសព​មនុស្ស​ចំនួន​៩នាក់ ដែល​ត្រូវបាន​គេវះ​យក​គ្រឿងក្នុង​អស់ ហើយយក​សំបកខ្លួន​ទៅ​បោះចោល​នៅ​មាត់សមុទ្រ។ ក្រោយ​កើត​មាន​ហេតុការណ៍​នេះ សមត្ថកិច្ច​ប៉ូលិស​នៃ​ប្រទេស​សូម៉ាលី បាន​ណែនាំ​អោយ​ប្រជាជន​របស់​ខ្លួន​មានការ​ប្រុង​ប្រយ័ត្ន​អោយ​បានខ្ពស់ ទាំង​មនុស្ស​ចាស់ និង​កូន​ក្មេងៗ​ផងដែរ។ នេះបើ​យោង​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន Black Barth។

ទោះបីជា​ហេតុការណ៍​មួយនេះ​មិនបាន​កើតឡើង​នៅក្នុង​ប្រទេស​កម្ពុជា​ក្តី យ៉ាងណា​យើង​ទាំងអស់​គ្នា​គួរតែ​ប្រុង​ប្រយ័ត្ន​អោយ​បាន​ខ្លាំងបំផុត ជាពិសេស​ចំពោះ​កុមារ​តូចៗ​តែម្តង ព្រោះ​ហេតុថា​នៅ​កម្ពុជា​យើង​មួយរយៈ​នេះ​គឺ​សំបូរ​ទៅដោយ​ករណី​ចាប់ក្មេងៗ​ច្រើន​ខ្លាំងណាស់។

សូម​ចូលរួម Share ព័ត៌មាន​មួយនេះ​ទាំង​អស់​គ្នាដើម្បី​មានការ​ប្រុង​ប្រយ័ត្ន..!

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments