Header Ads

តោះមកមើល ព្រៃមរណៈដ៏គួរឲ្យខ្លាចនៅកោះបាលី ដែលជាកន្លែងដាក់សាកសព ក្នុងដើមឬស្សី ដាច់ស្រយាលមួយ

ឥណ្ឌូនេស៊ី៖ ព្រៃមួយដែលគេឲ្យឈ្មោះថា ព្រៃមរណៈ ដែលស្ថិតនៅក្នុងភូមិដាច់ស្រយាលមួយ នៃប្រទេសឥណ្ឌូនេស៊ី គឺជាកន្លែង ដែលប្រជាជនភូមិនោះ មានជំនឿលើបារមីសាកសព ហើយត្រូវបានគេយកសាកសព របស់មនុស្សដែលស្លាប់ ដាក់ក្នុងទ្រុងនៅទីនោះ ដើម្បីឱ្យរលួយសាច់ ក្រោមដើមឈើដ៏ពិសិដ្ឋ ក្នុងព្រៃដ៏ជ្រៅមួយនេះ ដែលមានទីតាំងស្ថិតនៅ កោះបាលី ភាគខាងជើងនៃភ្នំភ្លើងមួយ ដែលមានសហគមន៍ និងអ្នកកាន់សាសនាពីបុរាណ រស់នៅទីនោះ។

ភូមិនេះ ត្រូវបានគេឲ្យឈ្មោះថា ភូមិ Trunyan ឬភូមិភ្នំ នៅលើឆ្នេរសមុទ្រ ភាគខាងកើតនៃបឹង (Batur) ហើយនៅពេលដែលមាននរណាម្នាក់ បានស្លាប់នៅក្នុងភូមិនេះ រាងកាយរបស់ពួកគេ មិនត្រូវបានកប់ ឬបូជានោះទេ អ្នកភូមិនឹងយកសពទាំងនោះ ដាក់នៅក្នុងទ្រុងឫស្សីមួយជួរៗ មានចំនួន១០នាក់ ទុកដើម្បីឱ្យរលួយសាច់។

ជាពិសេសទៅទៀត ជនជាតិភាគតិចដែលរស់នៅភូមិនោះ នៅពេលដែលមាន អ្នកណាម្នាក់ស្លាប់ គេនឹងយកលលាដ៍ក្បាល និងគ្រោងឆ្អឹងរបស់អ្នកនោះ ដាក់នៅលើអាសនៈដុំថ្ម ក្រោមដើមឈើពិសិដ្ឋ ដែលជាកន្លែងគេគោរព​បូជា​ និងជាទីសក្ការៈរបស់ជនជាតិភាគតិច ឥណ្ឌូនេសុីនេះផងដែរ។

ព្រៃមួយនេះ គឺជាតំបន់តែមួយគត់ នៅលើកោះបាលី ដែលជាកន្លែង ដែលគេធ្វើពិធីនេះជាមួយសាកសព តែមានលក្ខខណ្ឌមួយ គឺមានតែអ្នកដែលបានរៀបការរួច ឬអ្នកដែលមានកិត្ដិយស ខ្ពស់ខ្ពស់ប៉ុណ្ណោះ ទើបអាចមានវាសនា បានរក្សាទុកសាកសពនៅទីនេះ។ បើសិនសាកសព ដែលមិនទាន់រៀបការ ឬក៏គ្មានកិត្តិយសទេនោះ នឹងត្រូវបានគេកប់ជាធម្មតា ជំនួសវិញ។

តំបន់ Trunyan បញ្ចុះសព ដែលជាកន្លែងទ្រុងឫស្សីនេះ មិនអាចធ្វើដំណើរ ដោយថ្មើជើងបាននោះទេ បើចង់ទៅទីនោះ គឺមានតែធ្វើដំណើរតាមទូក ឆ្លងកាត់បឹង Batur តែមួយប៉ុណ្ណោះ។ បុរសដែលត្រូវបាន គេអនុញ្ញាតឱ្យចូលទៅកាន់ទីនោះ ដើម្បីរៀបចំសាកសព បន្ទាប់ពីពិធីបុណ្យរួច គឺមានតែអ្នកដែលជាប់ពាក់ព័ន្ធ នឹងការលាងសម្អាតសាកសព ដោយទឹកភ្លៀងជាមួយនិងការរុំក្រណាត់ ដើម្បីរក្សាសាកសពនោះទេ ទើបអាចចូលទៅបាន ហើយមិនអនុញ្ញាតិឲ្យស្ត្រីភេទ ចូលទៅនោះទេ។

ពិធីដ៏ចម្លែកមួយនេះ ត្រូវបានអ្នកភូមិនៅទីនោះ មានជំនឿថា (ប្រសិនបើមាន ស្ត្រីផ្សងព្រេងទៅទីកន្លែងបញ្ចុះសពនោះ អ្នកភូមិនឹងត្រូវបណ្តាសារ អ្នកថែរក្សាព្រៃនោះ ដោយការរញ្ជួយដី ឬផ្ទុះភ្នំភ្លើង) ជាដើម។

ក្នុងរូបភាពខាងក្រោមនេះ ជាទ្រុងដែលត្រូវបានគេរៀបចំ នៅក្រោមឫស្សីដើមឈើ Taru Menyan ដែលជាប្រភេទដើមឈើពិសេស បន្សាបក្លិនស្អុយ ហើយនៅពេលដែលទ្រុងបាក់បែកអស់ លលាដ៍ក្បាល នឹងត្រូវគេយកចេញ ដើម្បីដាក់នៅលើដុំថ្ម នៃចំហៀងអាសនៈ។ ប្រជាជនក្នុងភូមិនេះទាំងអស់ ពួកគេមានជំនឿថា ព្រៃតំបន់នោះ គឺជាបារមីដើម តាំងពីមុនពេល នៃការធ្វើចំណាកស្រុកផ្សេងៗមកម្ល៉េះ ហើយជំនឿទាំងនេះ ត្រូវបានអ្នកភូមិ ជឿតៗគ្នាតាំងពីឆ្នាំ ១៣៤០មកម៉្លេះ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments