Header Ads

ប្រុសៗបានឃើញភ្លាមដឹងតែលង់នឹងស្រីស្អាតនេះភ្លែត តែពេលបានឃើញ រូបថតកាលពីក្មេង សឹងក្អួតឈាម

តារាម៉ូដែលវ័យក្មេងម្នាក់ ធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់យ៉ាងខ្លាំង បន្ទាប់ពីដឹងថារូបគេបានវះកាត់កែសម្ផស្សនិងប្តូរភេទ។

នាង Eden Estrada រស់នៅក្នុងទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ ថ្វីបើពីមុននាងគឺជាបុរសភេទ ប៉ុន្តែនាងបានដឹងខ្លួនឯងយ៉ាងច្បាស់ថា អ្វីៗដែលនាងមានទាំងអត្តចរិត និងទំនោរពីធម្មជាតិ គឺភាគច្រើនស្ទើរតែជាមនុស្សស្រីទាំងអស់។ លុះដល់អាយុ២០ឆ្នាំ នាងចាប់ផ្តើមធ្វើការវះកាត់កែសម្ផស្ស តាំងពីក្បាលរហូតដល់ចុងជើង ដើម្បីផ្លាស់ប្តូរខ្លួនឯងឲ្យក្លាយជាមនុស្សស្រីពិតៗ  រហូតដល់ទទួលជោគជ័យជាស្ថាបពរត្រឹមរយៈពេលមួយឆ្នាំ និងពេលនេះរូបគេមានអាយុ២១ឆ្នាំហើយ។

Eden ឲ្យដឹងថា អាជីពជាតារាម៉ូដែល គឺបានចាប់ផ្តើមតាំងពីមិនទាន់វះកាត់កែសម្ផស្សប្តូរភេទមកម្ល៉េះ។ រូបគេបានចាប់ផ្តើមប្រឡូកក្នុងវិស័យម៉ូដែល (តារាម៉ូដែលប្រុស) លើកដំបូងនៅអាយុ១៦ឆ្នាំ ដោយ​ថតឲ្យខាងទស្សនាវដ្តី Vogue ។

Eden បន្តថា ទាក់ទងទៅនឹងការវះកាត់កែសម្ផស្ស និងប្តូរភេទ ខាងក្រុមគ្រួសារ របស់គេហាក់មិនពេញចិត្ត និងមិនគាំទ្រឡើយ។ ម៉ាក់របស់ Eden គឺអ្នកស្រី Lily Barraza ប្រាប់ថា អ្នកស្រីជាម្តាយផ្ទាល់ គឺពិតជាមានអារម្មណ៍ថាចម្លែក ភ្ញាក់ផ្អើល និងតក់ស្លុតណាស់។ ប៉ុន្តែក្រោយមក មើលឃើញកូនអ្នកស្រីកែសម្ផស្សរួច ហាក់បីដូចជាសប្បាយរីករាយនូវអ្វីដែលរូបគេមាន ទើបអ្នកស្រីក៏ព្យាយាមសម្របតាម ហើយក៏យល់ព្រមតាមបំណងដែលកូនប្រាថ្នាចង់បាន។

ទាក់ទងទៅនឹងរឿងរ៉ាវស្នេហាវិញ ពិតជាមិននឹកស្មានដល់ផងដែរ។ Eden បានជួបមិត្តប្រុសរបស់ខ្លួនគឺលោក Malik McBride ជាលើកដំបូង នៅគ្រាដែលបានចូលទៅញ៉ាំអាហារ នៅក្នុងភោជនីយដ្ឋានមួយកន្លែង ដែលលោក Malik ធ្វើការនៅទីនោះ។ ក្រោយមកពួកគេទាំងពីរ បានធ្លាក់ក្នុងអន្លង់ស្នេហ៍ និងបានណាត់ជួបគ្នាជាហូរហែ។

Eden បានប្រាប់ទៅកាន់មិត្តប្រុសទាំងឥតលាក់លៀមថា នាងគឺគ្រាន់តែជាបុរសកែភេទម្នាក់ប៉ុណ្ណោះ។ ប៉ុន្តែទោះបីជាយ៉ាងណា លោក Malik បានឆ្លើយតបវិញថា សម្រាប់រូបលោក គឺអាចទទួលយកបានទាំងអស់។

លោក Malik ឲ្យដឹងថា ពីដំបូងលោកតាមសម្លឹងមើល Eden មិនដាក់ភ្នែក ហើយលោកបានសង្ស័យ និងដឹងមុនរួចជាស្រេចទៅហើយថា Eden ជានារីកែភេទម្នាក់។ ប៉ុន្តែសម្រាប់លោកទោះបីជាយ៉ាងណា ក្តីស្រលាញ់ចំពោះ Eden គឺពិតជាធំធេងណាស់។ លោកថា លោកមានភាពស្មោះត្រង់ចំពោះក្តីស្នេហ៍ដែលលោកមាន ហើយរូបលោកក៏មិនខ្វល់ ហើយក៏មិនខ្លាចពីចំណុចដែល Eden មានដែរ បើទោះជានាងជានារីកែភេទក៏ដោយក្តី។

លោក Malik បានបន្ថែមចុងក្រោយថា មិត្តស្រីរបស់លោក គឺជានារីដ៏ស្រស់ស្អាតនិងសាកសមម្នាក់ ដែលមានរូបរាងនិងលក្ខណៈសម្បត្តិ មិនចាញ់ទៅនឹងនារីពិតៗឡើយ ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments