Header Ads

កក្រើកហ្វេសប៊ុកទៀតហើយ! តារាល្បី លោក ម៉ៃ សុគន្ធកំពុងផ្ទុះសង្គ្រាមពាក្យសម្ដីជាមួយ ម្ចាស់វីដេអូអប់រំសិស្សសាលាឌុបគ្នាចូលផ្ទះសំណាក់

កាលពីថ្មីៗនេះ រូបថតប៉ុន្មានសន្លឹក និងវីដេអូអប់រំកូនសិស្សសាលាឌុបគ្នាចូលផ្ទះសំណាក់ ដែលដឹកនាំដោយលោក តាន គីមសួ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកលេង Facebook និងបានទទួលការបញ្ចេញមតិខុសៗគ្នា។ ក្នុងនោះផងដែរ លោក ម៉ៃ សុគន្ធ ដែលជាតារាចម្រៀងមួយរូប ក៏បានបញ្ចេញប្រតិកម្មថា វីដេអូរបស់លោក តាន គីមសួ មានភាពមិនសមរម្យរំលោភសិទ្ធិអាជីវកម្ម ដោយលោកបានសរសេរថា៖ “ដូចជាលូកជ្រៅពេកហើយដល់សិទ្ធិបុគ្គល និងសិទ្ធិអាជីវកម្ម។ តើមានអ្វីខុស គ្រាន់តែចូលផ្ទះសំណាក់? បកស្រាយអំពីកំហុសមក។ បើខាងផ្ទះសំណាក់ មិនយកអត្តសញ្ញាណប័ណ្ណ ថតចម្លងទើបខុស។ ក្រៅពីនេះ មិនមានខុសទេ។ ហើយបើមិនអោយគាត់ចូលផ្ទះសំណាក់ មានតែអោយពួកគាត់ចូលព្រៃ (តែខុសម្យ៉ាងគត់គឺខាងផ្ទះសំណាក់ មិនបានសួរពត៌មានពីអាយុរបស់គាត់ )”។​

ទន្ទឹមនឹងនេះ លោក តាន គីមសួ ដែលជាម្ចាស់វីដេអូក៏មានប្រតិកម្មតបទៅវិញដែរថា៖ “បើតាមខ្ញុំដឹង បុរសម្នាក់នេះចូលក្នុងវិស័យសិល្បះមិនតិចជាង10ឆ្នាំទេ​ ហេតុអ្វីបាននៅតែមិនល្បី? សូមពុកម៉ែបងប្អូនជួយឆ្លើយជំនួសគាត់បន្តិចទៅ។ ពុកម៉ែបងប្អូនមួយចំនួនហៅគាត់ថាបុរសជួបទើស ហើយអីលូវនេះគាត់ដូចជាមានអំនួតចំពោះការcopyបទចំរៀងរបស់គេខ្លាំងណាស់ សូមខាងក្រសួងមេត្តាឈឺឆ្អាលផង។ ចំពោះវីដេអូដែលខ្ញុំបានធ្វើពាក់ព័ន្ធអំពីក្មេងសិស្សសាលាដឹកគ្នាចូលផ្ទះសំណាក់ ប្រជាជនធម្មតាដែលមានគំនិតបែបនេះខ្ញុំមិនថាទេ តែនេះជាអ្នកសិល្បះ ហេតុអ្វីគាត់និយាយចេញមកដូចជាមិនយល់អំពីអត្ថន័យដែលពួកយើងចង់បង្ហាញនៅក្នុងវីដេអូនេះ? មានអ្នកមើលដល់ទៅមួយលាននាក់ជាង ហើយពួកគាត់ភាគច្រើនគឺបានគាំទ្រនូវវីដេអូមួយនេះនិងមិនសប្បាយចិត្តជាមួយម្ចាស់ផ្ទះសំណាក់ដែលអនុញ្ញាតិអោយក្មេងក្រោមអាយុនិងស្លៀកពាក់ឯកសណ្ធានជាសិស្សចូល។ ខ្ញុំបានចូលទៅអានខំមែននៅក្នុងវីដេអូដែលបុរសម្នាក់នេះបានយកទៅបង្ហោះបន្ត គឺមានការហួសចិត្តជាខ្លាំង។” ហើយនាខណៈនេះ សង្គ្រាមពាក្យសម្ដីរវាងលោក ម៉ៃ សុគន្ធ និងលោក តាន គីមសួ នៅតែបន្តមិនទាន់បញ្ចប់នៅឡើយ។ គួរបញ្ជាក់ផងដែរថា វីដេអូរបស់លោក តាន គីមសួ ដែលបានលើកយកមកអប់រំ គឺមានបំនងស្នើរសុំបណ្ដាផ្ទះសំណាក់ទាំងអស់ មេត្តាកុំអនុញ្ញាតឲ្យក្មេងតូចៗ មិនទាន់គ្រប់អាយុ និងស្លៀកពាក់ឯកសណ្ឋានកូនសិស្សសាលាចូល៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments