Header Ads

ផ្អើលអស់អ្នកភូមិ ! កូនប្រុសម្នាក់បានយកឆ្មាមកឲ្យម្ដាយចិញ្ចឹម ៣ឆ្នាំក្រោយមក លើសពីត្រូវឆ្នោត ស្ទើរតែមិនគួរឲ្យជឿ!!

ថៃ៖ នៅថ្ងៃទី២៣ ខែកក្ដដា ឆ្នាំ២០១៧ នៅផ្ទះរបស់លោកយាយ ឡាប់ កែវរៈវាំង អាយុ ៧១ ឆ្នាំ ស្នាក់នៅផ្ទះលេខ ២៨២ ភូមិ ម៉ៃថៃង៉ាម តំបន់ណៃមឿង ស្រុក ភិនាយ ខេត្តនគររាជ្យសីម៉ា បានឃើញអ្នកភូមិកំពុងនាំគ្នាឈរមើលកូនឆ្មាចម្លែកកើតកូនបាន២ក្បាល ឈ្មោល១ មេ១ ដោយកូនឆ្មាទាំង២ក្បាលនេះមានលក្ខណៈប្លែកពីឆ្មាទូទៅគឺគ្មានរោម ហើយសាច់ថ្លាៗដូចកែវ ដងខ្លួនដូចដុកឌឿ តែកើតមកមិនបានប៉ុន្មានផងស្រាប់កូនឆ្មាទាំង២ក្បាលក៏ងាប់ទៅ។

បន្ទាប់ពីសាកសួរលោកយាយ ឡាប់ កែវរៈវាំង បានលើកឡើងថា ខ្លួនបានចិញ្ចឹមឆ្មានៅក្នុងផ្ទះមានចំនួន៥ក្បាល ដែល១ក្បាលជាមេហើយមានសម្បុរ៣ គឺ មានរោម ខ្មៅ ស និងពណ៌ត្នោត ។ កូនប្រុសបានយកមកឲ្យខ្លួនចិញ្ចឹមប្រហែល៣ឆ្នាំមកហើយ ហើយបានកើតកូនបាន២ក្បាល ខ្លួនបាននៅយាមពេលឆ្មាកំពុងតែបង្កើតកូន ដើម្បីមើលថែទាំមេឆ្មា តែសង្កេតហើយថាកូនឆ្មាទាំង២ក្បាលនេះពេលកើតមកចេញខ្នងមកមុន ខុសពីឆ្មាទូទៅទៀតគឺចេញក្បាលមកមុន តែប្លែកបំផុតគឺកូនឆ្មាអត់មានរោមខ្លួនថ្លាដូចដបកែវស្រដៀងនឹងដុកឌឿ ។

អ្នកជិតខាងបានជឿថាអាចជារឿងអាថ៍កំបាំងអ្វីមួយ ខ្លះទៀតថាកល្ខណៈនេះហៅថាកូនក្រក់ឆ្មា ខ្លួនគិតថាគេនឹងមកផ្ដល់លាភសំណាង តែកើតមកមិនបានប៉ុន្មានផងកូនឆ្មាទាំង២បានងាប់ទៅហើយ ខ្លួនក៏យកទៅហាលថ្ងៃហើយយកក្រដាសសែនមករុំដើម្បីទុកបូជា តែដល់ពេលអ្នកភូមិបានជ្រាបដំណឹងក៏នាំគ្នាមកមើលដើម្បីសុំលាភសំណាងទៅតាមជំនឿរបស់ខ្លួន។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments