Header Ads

កក្រើកក្រុងសៀមរាប! គួរឲ្យរន្ធត់ណាស់ កូនប្រុសទាញកាំបិតអារកឪពុកបង្កើតខ្លួនឯងដល់ស្លាប់

ខេត្តសៀមរាប៖ យោងតាមសេចក្ដីរាយការណ៍បឋមមួយ បានឱ្យដឹងថា មានករណីដ៏រន្ធត់មួយបានកើតឡើងកាលវេលាម៉ោងទាបភ្លឺ ថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០១៧ ដោយកូនប្រុសបង្កើត លើកដៃអារកសម្លាប់ឪពុកបង្កើតខ្លួនឯងស្លាប់យ៉ាងអាណោចអាធ័ម ដែលហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋស្ថិតនៅ ក្រុមទី២៧ ភូមិគ្រួស នៅសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។

យោងតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថា ជនរងគ្រោះមានវ័យ ៦៦ឆ្នាំ បានស្លាប់ក្នុងថ្លុកឈាម ដោយសារកូន បង្កើតអាយុ ២៦ឆ្នាំ យកកាំបិតអារកសម្លាប់ និងភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ កាលវេលាទៀបភ្លឺថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧ ស្ថិតក្រុមទី២៧ ភូមិគ្រួស នៅសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។

ប្រភពដដែលបានឱ្យដឹងទៀតថា ក្រោយកើតហេតុ ជនសង្ស័យត្រូវបានឃាត់ខ្លួនភ្លាមៗ ហើយស្ថិតនៅក្នុងពេលនេះ កំពុងសាកសួរចម្លើយនៅឡើយ ហើយកូនដែលជាជនសង្ស័យខាងលើនេះ អាចជាមនុស្សញៀនថ្នាំ ឬស្រវឹងស្រា ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments