Header Ads

សាកសព នាយរងប៉ុស្តិ៍ជ្រោយចង្វារអណ្តែតឡើងហើយ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញពីម្សិលមិញ

ភ្នំពេញ៖ កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៧ ខែកក្កដា នេះ សាកសពនាយរង ប៉ុស្តិ៍ជ្រោយចង្វារ ដែលឈរបត់ជើងតូច ហើយងងិតមុខ ធ្លាក់ដួលចូលទៅក្នុងទឹកទន្លេ ក្រោមស្ពានជ្រោយចង្វារចាស់ ត្រើយខាងកើត ភូមិដើមគ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ កាលពីវេលាម៉ោង ២និង៤៥នាទីរសៀល ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ ម្សិលមុិញនោះ ត្រូវបានប្រះឃើញ ផុសអណ្តែតឡើងហើយ និងបានទើជាប់នឹងបែរត្រី ខាងជើងស្ពានជ្រោយចង្វារ ចំងាយ២,៥គីឡូម៉ែត្រ ក្នុងភូមិដើមគ សង្កាត់ជ្រោយចង្វារ ។

សាកសពនាយរងប៉ុស្តិ៍ ត្រូវបានស្គាល់ឈ្មោះ សាយ សឿន ភេទប្រុស អាយុ៥៣ឆ្នាំ ជានាយរងប៉ុស្តិ៍ជ្រោយចង្វារ មានទីលំនៅ ភូមិព្រែកតាកាវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

គួររំលឹកផងដែរថា ជនរងគ្រោះ ជួបគ្រោះងងឹតមុខ ធ្លាក់ចូលក្នុងទឹកទន្លេ លិចបាត់ក្នុងទឹក ខណៈដែលស្ថានភាព ទឹកទន្លេកំពុងជន់ឡើង ហើយហូរខ្លាំងទៀត ដោយសារ ជនរងគ្រោះពិសារស្រា ហើយទៅឈរបត់ជើងតូច នៅមាត់ទន្លេក្រោមស្ពាន ក្បែរកន្លែងលោកប្រចាំការ តែដោយសារ កើតមានអាការៈងងឹតវិលមុខ ក៏ដួលដាំដូងចូលទៅក្នុងព្រះទន្លេ បង្កឲ្យភ្ញាក់ផ្អើល កាលពីរសៀលថ្ងៃទី២៦ ខែកក្កដា ថ្វីបើមានការ អន្តរាគមន៍ពីសំណាក់ ក្រុមអ្នកមុជរាវរក ច្រើននាក់ ទាំងសមត្ថកិច្ច ទាំងប្រជាពលរដ្ឋក៏ដោយ តែរកមិនឃើញ រហូតមកដល់ល្ងាចថ្ងៃទី២៧ ខែកក្កដា នេះ ទើបសាកសពផុស អណ្តែតឡើងតែម្តង ហើយអណ្តែតឃ្លាតពីគល់ស្ពានជ្រោយចង្វារ ទៅជើងចំងាយ២,៥គីឡូម៉ែត្រ ទើជាប់បែត្រី ក្នុងភូមិដើមគ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។

សាកសពក្រោយប្រទះឃើញ សមត្ថកិច្ចជំនាញ ស្រង់ឡើងគោកហើយធ្វើការពិនិត្យ និងកោសល្យវិច្ច័យជាមុនសិន មុននឹងប្រគល់ជូនក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យ តាមប្រពៃណីនៅស្រុកំណើត ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments