Header Ads

ស្លាប់ទៀតហើយ! ក្មេងស្រីម្នាក់ឈឺក្បាលវិលមុខហៅគ្រូពេទ្យមកចាក់បាន២ម្ជុល ប្រតិកម្មស្លាប់បាត់

(ស្វាយរៀង) ៖ យុវតីម្នាក់ត្រូវបានស្លាប់បន្ទាប់ពីលោកគ្រូពេទ្យស្ទើរភ្លើងម្នាក់ចាក់ថ្នាំបណ្តាលឲ្យប្រតិកម្មថ្នាំស្លាប់មួយរំពេច។ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង១៦និង៣០នាទី។

មន្ត្រីនគរបាលស្រុកស្វាយជ្រំបានឲ្យដឹងថា លោកគ្រូពេទ្យឯកជនដែលស្ទើរភ្លើងខាងលើ ឈ្មោះ ហាស់ ប៊ុនធឿន (ហៅទុន) ភេទប្រុសអាយុ ៥៨ឆ្នាំ រស់នៅភូមិតាប៉ ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ប្រភពដដែលបន្តថាមុនពេលកើតហេតុលោកគ្រូពេទ្យខាងលើបានយកថ្នាំពេទ្យ ថ្នាំអំពូលឡារ៉ូស, ថ្នាំដបតូចសង់តា, ថ្នាំអំពូលកុងខ្វូ, ថ្នាំអូពូលបេកូស៊ីន, ពេលមកដល់ផ្ទះជនរងគ្រោះឈ្មោះ ថោង វ័រល័ក្ខភេទស្រី អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រមានទីលំនៅភូមិស្វាយក្អែ ឃុំតាសួស ស្រុកស្វាយជ្រំ ពេលមកដល់លោកគ្រូពេទ្យ បានកាច់ថ្នាំចំនួន៣អំពូលលាយគ្នាចាក់ជនរងគ្រោះបន្ទាប់មកគ្រូពេទ្យបានកាច់ថ្នាំអំពូលបេកូស៊ីនមួយអំពូលទៀតចាក់ជនរងគ្រោះចំភ្លៅចំនួន២ ម្ជុលទៀត បណ្តាលអោយប្រតិកម្មថ្នាំជនរងគ្រោះស្លាប់តែម្តង។

មូលហេតុជនរងគ្រោះមានជំងឺឈឺក្បាលវិលមុខសុំច្បាប់ចេញពីរោងចក្រមកផ្ទះ។ ក្រោយពីជនរងគ្រោះស្លាប់ហើយគ្រូពេទ្យបានគេចខ្លួនបាត់តែម្តង។ បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុង កសាងសំណុំរឿងតាមនីតិវិធី៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments