Header Ads

ជួយស៊ែផងបងប្អូនខ្មែរ! រឿងកើតឡើងក្នុងស្រុកខ្មែរ គឺមានលោកតាមកចាប់កំណើតជាកូនគោ ពេលនេះល្បីដល់សារព័ត៌មានកូរ៉េយកទៅចុះផ្សាយ

កាលពីប៉ុន្មានសប្ដាស៍មុននេះ មានសារព័ត៌មានក្នុងស្រុកជាច្រើន បានចុះផ្សាយអំពីរឿងចម្លែកមួយ ដែលបានកើតឡើងនៅក្នុងភូមិឧបសម្ព័ន ឃុំកញ្ជោ ស្រុកឆ្លូង ខេត្តក្រចេះ ដោយមានស្ត្រីចំណាស់ម្នាក់មានជំនឿថា ប្ដីរបស់គាត់បានស្លាប់ ស្រាប់តែពេលនេះ មកចាប់ជាតិជាសត្វគោ ដោយសព្វថ្ងៃកូនគោ ដែលគាត់មានជំនឿថា ជាប្ដីរបស់គាត់នោះ តែងតែនៅក្បែរគាត់ជានិច្ច សូម្បីតែពេលដេកក៏ដោយ ។

ជាថ្មីម្ដងទៀតនេះ ស្រាប់តែកាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០១៧ នេះ សារព័ត៌មានដ៏ធំមួយរបស់កូរ៉េខាងត្បូង ដែលផ្សាយចេញជាភាសាអង់គ្លេស បានចុះផ្សាយអំពីរឿងចម្លែក ដែលបានកើតឡើងមួយនេះ ហើយនៅក្នុងខ្លឹមសាររបស់សារព័ត៌មានខាងលើ បានសរសេរថា «ស្ត្រីនៅប្រទេសកម្ពុជាម្នាក់ឈ្មោះ ឃឹម ហេង អាយុ ៧៤ឆ្នាំ មានជំនឿថា ប្ដីរបស់គាត់ដែលបានស្លាប់កាលពីជាងមួយឆ្នាំមុននោះ ពេលនេះបានចាប់ជាតិជាកូនគោមួយក្បាល ដែលតែងតែនៅក្បែរគាត់គ្រប់ពេល » ។

ប្រភពខាងលើបានឱ្យដឹងទៀតថា «ប្ដីរបស់ស្ត្រីចំណាស់ជនជាតិខ្មែរម្នាក់នោះ មានឈ្មោះ ឃុល ឃុត គាត់បានស្លាប់កាលពីជាងមួយឆ្នាំមុន ហើយពេលនេះ បានចាប់ជាតិជាសត្វគោ បានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរដែលមានជំនឿលើព្រះពុទ្ធសាសនាជាច្រើន បានមកមើលភ្លូកទឹកភ្លូកដី ។ ស្ត្រី ឃឹម ហេង មានចិត្តស្រឡាញ់កូនគោមួយក្បាលនោះខ្លាំងណាស់ ដោយគាត់តែងតែសំអាតខ្លួនឱ្យវាជារៀងរាល់ថ្ងៃ ហើយសូម្បីតែពេលដេក ក៏កូនគោមួយក្បាលនោះឡើងទៅដេកលើផ្ទះ ឡើងលើគ្រែរបស់គាត់ផងដែរ» ។

គួរបញ្ជាក់ដែរថា កូនគោមួយក្បាលដែលគ្រួសារខាងលើមានជំនឿថា ជាប្ដី និងជាឪពុករបស់ពួកគាត់មកចាប់កំណើតបន្ទាប់ពីស្លាប់ជាងមួយឆ្នាំនោះ ឆ្លាតខ្លាំងណាស់ ដោយអាចស្លាប់ និងធ្វើអ្វីតាមដែលពួកគាត់ប្រាប់ជានិច្ច ហើយមកទល់ពេលនេះ កូនគោនោះមានអាយុ ៣ខែហើយ ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments