Header Ads

បុរសម្នាក់ដែលប្រជាពលរដ្ឋចោមរោមវាយដោយចោទថាជាអ្នកចាប់ក្មេងនោះ ត្រូវបានអធិការនគរបាលក្រុងព្រះសីហនុបញ្ជាក់ថា...

ព្រះសីហនុ៖ កាលពីល្ងាចថ្ងៃទី២៨ កក្កដា ប្រជាពលរដ្ឋក្នុងភូមិមួយកន្លែងស្ថិតក្នុងសង្កាត់លេខ៤ បានធ្វើការឡោមព័ទ្ធនិងចាប់វាយបុរសម្នាក់ដោយចោទប្រកាន់ថាជាអ្នកដើរចាប់ក្មេង ដោយសារបុរសម្នាក់នោះបានកាន់ពូថៅដើរចូលក្នុងផ្ទះអ្នកភូមិ ប៉ុន្តែក្រោយពេលនាំខ្លួនទៅកាន់ប៉ុស្តិ៍សង្កាត់លេខ៤ ត្រូវបានគេរកឃើញថាបុរសខាងលើជាមនុស្សមានសតិមិនគ្រប់ ហើយមិនមានពាក់ព័ន្ធនឹងអំពើចាប់ក្មេងនោះទេ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងរក្សាទុកបុរសខាងលើនៅប៉ុស្តិ៍សង្កាត់លេខ៤ ដើម្បីធ្វើការស្រាវជ្រាវរង់ចាំក្រុមគ្រួសារមកទទួលយកទៅវិញ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments