Header Ads

ស្មានថាពិការមែន តាមពិតធ្វើជាពិការដើម្បីសុំទានគេសោះ នៅខ្មែរយើង(មានវីដេអូ)

យោងតាមគណនីហ្វេសប៊ុក លោក Noun Nikida ទើបផូសវីដេអូមុននេះបន្តិច ដែលជារឿងដែលធ្លាប់ឃើញនៅបរទេស ដែលមានអ្នកក្លែងធ្វើជាពិកា ដើម្បីអង្គុយ ចាំសុំទានគេ ប៉ុន្តែនេះមិនមែននៅបរទេសទេគឺនៅខ្មែរយើងហ្នឹងតែម្ដង ដែលគាត់បានជួប និងបានធ្វើការបកអាក្រាតរឿងពិតនៅទីប្រជុំជនតែម្ដង ព្រោះមិនចង់ឲ្យគាត់មានគ្រោះថ្នាក់ ។ គាត់បានសរសេររៀបរាប់ថា៖ ជននេះជាជនបោកប្រាស់ ដៃជើងមាន នៅល្អមិនរកការងារ ធ្វើ ឬដើរខាត់សារ៉ាស្បែកជើងទេ តែបែរជាបន្លំខ្លួនធ្វើជនពិការ ដើសុំលុយ យ៉ាងវេទនា ហើយខ្ញុំក៏ធ្លាប់ឃើញ ប៉ូលិសក្រុង បានចាប់និងណែនាំជាច្រើនលើក នៅមិនរាងចាល នៅតែលូនលើកផ្លូវ ចុះបើថ្ងៃណាមានគ្រោះថ្នាក់ តើជាកំហុសអ្នកណា ម្ចាស់ឡាន ម៉ូតូ ឬ គាត់ ។ ព្រោះខ្ញុំជួបផ្ទាល់ហើយ ចង់បះសក់ ព្រោះពេលប្រលប់មើលមិនច្បាស់ បត់ឡានប៊ិះកិនគាត់

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments