Header Ads

គ្រាន់តែរឿងចឹងសោះ! សម្រេចចិត្តចង.កសម្លាប់ខ្លួន

ព្រៃវែង៖ បុរសម្នាក់សម្រេចចិត្តចង.កបញ្ចប់ជីវិតខ្លួនដោយសារមានបញ្ហាជាមួយសង្សារ ត្រូវប្រជាពលរដ្ឋប្រទះឃើញសាកសពចង.កនៅលើដើមស្វាយខាងជើងភូមិប្រមាណ២៥០ម៉ែត្រ ស្ថិតក្នុងភូមិតាព្រះ ឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង បង្ករអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧។

ប្រភពបទ៌មានបានអោយដឹងថា ជនរងគ្រោះខាងលើមានឈ្មោះ សុឹម សារិន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកសិករ មានទីលំនៅក្នុងភូមិឃុំកើតហេតុ។ ក្រោយកើតហេតុប្រជាពលរដ្ឋបានរាយការណ៍ជូនសមត្ថកិច្ច​ ហើយសមត្ថកិច្ចជំនាញបានធ្វើកោសល្យវិច្ច័យលើសាកសពបានអោយដឹងថា ជនរងគ្រោះពិតជាស្លាប់ដោយសារចង.កសម្លាប់ខ្លួនពិតមែន។ ហើយបើតាមសម្តីអ្នកជិតខាងបានអោយដឹងថាជនរងគ្រោះមានវិបត្តិផ្លូវចិត្តជាមួយសង្សារ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments