Header Ads

ខឹងខ្លាំងទប់កំហឹងលែងបាន មហាជននាំគ្នាធ្វើទារុណកម្មជនម្នាក់រហូតដល់ស្លាប់ ដោយសារតែបុរសនេះធ្វើរឿងខុសឆ្គងមួយ…

យោងតាមគេហទំព័រ The DeathHand បានរាយការណ៍ឲ្យដឹងថា មហាជនរាប់ពាន់នាក់បានផ្ទុះកំហឹង នាំគ្នាចាប់ជនល្មោមកាមម្នាក់ មកធ្វើទារុណកម្មរហូតដល់ស្លាប់បាត់បងជីវិត ដើម្បីដោះដូរនិងបន្សាបកំហឹងបន្ទាប់ពីជនរូបនេះបានរំលោភស្រ្តីម្នាក់ហើយសម្លាប់នាងចោលយ៉ាងព្រៃផ្សៃ។

បុរសជាឃាតករត្រូវបានគេស្គាល់មានឈ្មោះថា Almed Aldalas អាយុ២៩ឆ្នាំ រស់នៅតំបន់ Odasa ភាគខាងជើង ប្រទេសឥណ្ឌា។ តាមការឲ្យដឹងពីសមត្ថកិច្ចបាននិយាយថា មហាជនជាច្រើនរាប់ពាន់នាក់បានចងកំហឹង ចូលដល់ប៉ុស្តិ៍ប៉ូលីសចាប់អូសជននេះមកទីសាធារណៈ ហើយនាំគ្នាធ្វើទារណ្ឌកម្មវាយទាត់ធាក់ម្នាក់បន្តិចៗ រហូតដល់ដាច់ខ្សល់ស្លាប់ រួចអូសមកផ្លូវសាធារណៈ។ បន្ទាប់មកទៀតមហាជនបានលើកសាកសពមកព្យួរចោលលើរបង ឲ្យសមនឹងអ្វីដែលជននេះបានធ្វើទៅលើក្មេងស្រីជំទង់ម្នាក់ដោយរំលោភ រួចរឹតកសំលាប់ចោល ខណៈពេលដែលប្រពន្ធរបស់ខ្លួនកំពុងមានផ្ទៃពោះទៀត។

ប៉ូលីសជាច្រើនបានព្យាយាមទប់ស្កាត់មហាជនពីការដាក់ទោសជននេះដល់ស្លាប់ ប៉ុន្តែមិនអាចហាមបានរហូតធ្វើឲ្យប៉ូលីស២នាក់បានរងរបួស។ គួរបញ្ជាក់ផងដែលថានេះអាចជារឿងចាស់ដែលកើតឡើងតាំងពីឆ្នាំ២០៥ តែវាអាចជាសារមួយសំខាន់ សំរាប់ប្រទេសខ្មែរយើងចំពោះជនណាដែលរំលោភសំលាប់សាហាវបែបនេះ គួរតែធ្វើចឹងបានអ្នកផ្សេងឃើញហើយមានការភ័យខ្លាចមិនហ៊ានយកតំរាបតាម។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments