Header Ads

ជួយស៊ែរផង! ដំណឹងល្អសម្រាប់អ្នកមានភ្នែកឡើងបាយ លោកឧកញ្ញ៉ា ឌួង ឆាយ បានប្រកាសឲ្យអញ្ជើញមកធ្វើការវះកាត់ដោយឥតគិតថ្លៃនៅមន្ទីរពេទ្យអង្គឌួង

លោកឧកញ្ញ៉ា ឌួង ឆាយ ត្រូវបានគ្រប់គ្នាស្គាល់ថាជាឧកញ្ញ៉ាចិត្តធម៌ ដោយសារតែលោកបានសាងអំពើសប្បុរស និងជួយអ្នកខ្វះខាតក្នុងស្រុកជាច្រើនឲ្យគេចផុតពីទុក្ខលំបាក។ បើទោះបីជារវ់ល់នឹងមុខជំនួញច្រើនរាប់មិនអស់ ហើយនឹងកូនប្រុសដែលមានជម្ងឺរបស់លោកក្ដី ក៏លោក​ឧកញ្ញ៉ា នៅតែមើលឃើញពីសុខទុក្ខរបស់ពលរដ្ឋ។ ជាក់ស្ដែងកាលពីពេលថ្មីៗនេះ ឧកញ្ញ៉ា ឌួង ឆាយ បានធ្វើការ Live វីដេអូតាមគណនីហ្វេសប៊ុករបស់គាត់ផ្ទាល់ ក្នុងបំនងផ្ដល់ជាដំនឹងល្អដល់បងប្អូនដែលមានបញ្ហាខ្វះខាត ហើយមានជម្ងឺភ្នែកឡើងបាយត្រូវការវះកាត់។

ពេលនេះបងប្អូននឹងត្រូវអស់កង្វល់ ដោយសារលោកបានសហការជាមួយនឹង Khmer Sight Foundation ទំនាក់ទំនងជាមួយនឹងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត វះកាត់ភ្នែកមកពីសឹង្ហបុរី និងនេប៉ាល់ ដើម្បីមកធ្វើការវះកាត់ភ្នែកឡើងបាយ CAMBODIA Cataract Eye Mission នៅពេទ្យភ្នែកអង្គឌួង ដោយឥតគិតថ្លៃជាច្រើនរយនាក់ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០១៧ នេះ។ ហេតុនេះប្រសិនបើពុកមីងបងប្អូនដែលមានបញ្ហាពាក់ព័ន្ធនឹងភ្នែក អាចអញ្ជើញមកពេទ្យភ្នែកអង្គឌួងផ្ទាល់ រឺអាចទំនាក់ទំនងតាមលេខទូរស័ព្ទ 010 509 701 / 070 777 009 / 070 824 222 / 085 866 650៕

សូមទស្សនាវីដេអូខាងក្រោម:

សូមជួយស៊ែរបន្តផង! សូមអរគុណ! -

No comments