Header Ads

មហាជនទប់កំហឹងលែងបាន! សម្រេចបញ្ចប់ជីវិតចោរ​​ពីរនាក់ដោយដុតទាំងរស់ ព្រោះបានប្លន់បាញ់សំលាប់មនុស្ស

ប្រទេសបង់ក្លាដេស៖ យោងតាមសេចក្តីរាយការណ៍របស់គេហទំព័រ Bangladesh-daily បាននិយាយថា ក្រុមចោរប្លន់ពីរនាក់ក្នុងចំណោម៤នាក់ត្រូវបាន ប្រជាជនជាច្រើនរយនាក់កាត់ទោសប្រហារជីវិតភ្លាម ខណៈពួកគេកំពុងប្លន់បាញ់សំលាប់បុរសពីរនាក់ប្តីប្រពន្ធដែលកំពុងជិះម៉ូតូតាមដងផ្លូវពេលដែលដឹកកូនចេញពីសាលារៀន។

សាក្សីបានឃើញហេតុការណ៍បាននិយាយថា មុនពេលកើតហេតុគេឃើញពីរនាក់ប្តីប្រពន្ធដឹកគ្នាតាមម៉ូតូមួយគ្រឿងជាមួយកូនម្នាក់ចេញពីសាលារៀន បន្ទាប់មកមានម៉ូតូក្រុមចោរពីរគ្រឿងជិះមកបាញ់ប្លន់សំលាប់បុរសជាប្តីស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រួចជិះម៉ូតូគេចខ្លួន តែប្រហែលជាថ្ងៃអន្សារមកដល់ចោរពីរនាក់បានជិះម៉ូតូទៅបុករថយន្តក្រុង បន្ទាប់ត្រូវបានប៉ូលីសចាប់ខ្លួនបាន។

ដោយសារកំហឹងមហាជន និងភាពអាណិតអាសូរស្ត្រីដែលបាត់បង់ប្តី មនុស្សម្នារាប់ពាន់នាក់បានចាប់ចោរពីរនាក់ពីដៃប៉ូលិស មកវាយទាត់ធាក់ រួចដុតសំលាប់ទាំងរស់តែម្តងដើម្បីសងសឹកនូវទង្វើររបស់ពួកវា។

ក្រុមអង្កការសិទ្ធមនុស្សប្រចាំតំបន់បានថ្កោលទោស ផងដែរពីករណីហឹង្សារមួយនេះ និង បន្ទោសប៉ូលីសប្រចាំតំបន់ ថាបានបើកដៃអោយប្រជាជនធ្វើទារុណ្ឌនិងហឹង្សារដូចនេះ។ ករណីនេះកើតហេតុនៅក្រុង Anabad ប្រទេស បង់ក្លាដេស៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments