Header Ads

ពលរដ្ឋផ្អើលទាំងយប់!! រថភ្លើង​២​ខ្សែ​បុក​គ្នា​នៅខេត្តព្រះសីហនុ

ខេត្ត​ព្រះសីហនុ៖ នៅថ្ងៃទី២៥ ខែកក្កដា​ ឆ្នាំ​ ២០១៧​ វេលាម៉ោង០០,​៥នាទី​ មានរថភ្លើង​២​ខ្សែ​បាន​បុកប៉ះគ្នា​ដែលហេតុការណ៍នេះ​កើត​ឡើង​ដោយ​រថ​ភ្លើង​ដឹកទូកុងតៃនឺមកពីកំពុងសោម៤៣ទូ​ បុកប៉ះជាមួយរថភ្លើងបូមប្រេងតេលាបណ្តាលអោយក្បាលរថភ្លើងបូមប្រេង​ក្រ​ឡាប់ធ្លាក់ពីផ្លូវ​ម្ខាង​ចំ​នែក​ក្បាល​រថ​ភ្លើងដឹកទូកុងតៃនឺធ្លាក់មកខាងផ្ទះប្រជាពលរដ្ឋឈ្មោះ ឃៀម វណ្ណះភេទប្រុស អាយុ៤២ឆ្នាំ​ បណ្ដាល​អោយបុកបែក​ធុង​ស្តុក​ទឹក​ចំ​ណុះ​២៥០០លីត្រ និងផ្ទះមួយខ្នងទៀតម្ចាស់​ ឈ្មោះ នាង ម៉ៃ​ ភេទប្រុសអាយុ៥៤ឆ្នាំបណ្ដាល​អោយ​ខូចខាតផ្ទះបាយ ប៉ុន្តែ​មិនមានគ្រោះថ្នាក់​ដល់​ប្រ​ជា​ពល​រដ្ឋ​ទេ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments