Header Ads

នាំគ្នាគិតថាគាត់ឆ្កួត ព្រោះឃើញគាត់ដើរទិញសំបកកង់ឡានចាស់ៗក្នុងតំម្លៃថ្លៃ មានអីក្រោយដឹងការពិតញាក់សាច់!

អាហ្រ្វិកខាងត្បូង៖ បុរសជនជាតិស្បែកខ្មៅម្នាក់បានដើរទិញសំបកកង់ឡានដែលគេបោះចោលក្នុងតំម្លៃថ្លៃ ព្រោះពិបាករកទិញពេកទើបគាត់ហ៊ានទិញតម្លៃថ្លៃបែបនេះ តែអ្នកភូមិស្មានថាគាត់ឆ្កួតព្រោះមិនដែលមានអ្នកណាហ៊ានទិញសំបកកង់ឡានក្នុងតម្លៃបែបនេះទេ។ ប៉ុន្តែពីមួយថ្ងៃទៅមួយថ្ងៃគាត់បានទិញសំបកកង់ឡានច្រើនទៅៗ ស្ទើរតែរកកន្លែងដាក់គ្មាន លុះដល់ថ្ងៃមួយគាត់ក៏ចាប់ផ្តើមជាមួយសំបកកង់ឡានរបស់គាត់ ដោយមានទាំងជួលកម្មករបួន ប្រាំនាក់ទៀត ពេលនោះអ្នកភូមិដែលរស់នៅក្បែរគាត់ពិតជាមានចំងល់កាន់តែខ្លាំង ថាគាត់បម្រុងធ្វើអី្វហេតុអ្វីបានជាអាថ៏កំបាំងមេស? តែក្រោយពីបីថ្ងៃក្រោយមកពិតជាធ្វើអ្នកភូមិបើកភ្នែកធំៗ កែប្រែការគិតចំពោះគាត់។

តាមប្រភពបានបន្តថា ថ្ងៃដែលគាត់បានបើកជាសប្បិកម្មវត្ថុកែច្នៃសំបកកង់ឡានដែលគេបោះចោលដោយគាត់ជួលកម្មករកែច្នៃចេញជាស្បែកជើងប្លែកៗ ជាច្រើនគូសម្រាប់លក់នៅលើទីផ្សារ ដែលមួយគូគាត់អាចលក់បាន១ដុល្លាកន្លះ ឬអាចថ្លៃជាងនេះទៅតាមម៉ូតស្បែកជើង។ ហើយគាត់អាចរកចំណូលបានយ៉ាងច្រើនដែលធ្វើអោយអ្នកភូមិភ្ញាក់ផ្អើលយ៉ាងខ្លាំង និងមានការកោតសរសើរចំពោះគំនិតច្នៃប្រឌិតរបស់គាត់។

មិនថែមទាំងប៉ុណ្ណោះគាត់បានបញ្ចាក់ថា កុំខ្វល់ពីអ្នកដទៃយល់ថាអ្នកកំពុងធ្វើអ្វី តែត្រូវអោយច្បាស់ថាខ្លួនឯងកំពុងធ្វើអ្វីវិញ បើមិនដូច្នេះទេ យើងដូចតែអ្នកដ៏ទៃអញ្ចឹង ជាពិសេសយើងត្រូវមានគោលការសម្រាប់ខ្លួនឯង។ ហើយពេលបច្ចុប្បន្នគាត់មានគម្រោងពង្រីកអាជីវកម្មគាត់បន្ត ហើយគាត់សង្ឃឹមថាអាចរកចំណូលពីវាបានកាន់តែច្រើន និងសម្រួលការលំបាករបស់អ្នកដែលអត់ស្បែកជើងពាក់។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments