Header Ads

គួរឲ្យអាណិតណាស់! នារីម្នាក់ បើករថយន្ត ធ្លាក់ចូលទឹក ស្លាប់ក្នុងរថយន្ត

ខេត្តកំពង់ធំ៖ រថយន្តមួយគ្រឿងបានបើកបោះពួយយ៉ាងលឿន ស្រាប់តែរេចង្កូតខុសផ្លូវ ក្រឡាប់ជា​ច្រើន​​ត្រឡប់ ចូលទៅក្នុងទឹក បណ្ដាលឲ្យអ្នកបើកបរស្លាប់យ៉ាងអណោចអធ័ម នៅក្នុងរថយន្ត កាល​ពី​វេលាម៉ោង៤ រសៀល ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ នៅក្នុងភូមិសូយោង ឃុំសូយោង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាល បានឲ្យដឹងថា រថយន្តដែលក្រឡាប់នោះ ម៉ាកហាយឡែន​ដឺរ ពណ៌ទឹកប្រាក់ ពាក់ស្លាក់លេខ ភ្នំពេញ 2AE-0453 បើកបរដោយ ឈ្មោះ រស់ វណ្ណា ភេទស្រី អាយុ​៤៨​ឆ្នាំ រស់នៅភូមិប៉ាណា ឃុំសូរទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments