Header Ads

អ្នកធ្លាប់ទៅញាុំអាហារក្នុងហាងចិនមួយកន្លែងនាំគ្នាភ័យ បន្ទាប់ពីបែកធ្លាយព័ត៌មានចេញពីអ្នករត់តុក

ហាង​​ម្ហូប​ចិន​​នា​ទីក្រុង​ Padua ​ប្រទេស​អ៊ីតាលី​បាន​រង​ការ​ចោទ​ប្រកាន់​ថា​ យក​ជើង​មនុស្ស​ធ្វើ​ជា​ម្ហូប​ បន្ទាប់​ពី​អ្នក​រត់​តុ​ក្នុង​ហាង​នោះ​បាន​បង្ហោះ​រូប​​ដ៏​រន្ធត់​មួយ​សន្លឹក​​ដែល​លួច​ថត​ពី​ផ្ទះ​បាយ​ ទៅ​លើ​បណ្ដាញ​សង្គម។

ព័ត៌មាន​នេះ​បាន​លេច​ធ្លាយ​ឡើង​ បន្ទាប់​ពី​ភ្ញៀវ​​ដែល​បាន​នាំ​មិត្តភ័ក្ដិ​ទៅ​ពិសា​អាហារ​នៅ​ទី​នោះ​ បាន​កុម្ម៉ង់​មុខ​ម្ហូប​​ចិន​ឈ្មោះ​ថា​​ក្រញាំ​ខ្លា​ឃ្មុំ។ ចំណែក​ឯ​អ្នក​រត់​តុ​ដែល​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ​បាន​អះអាង​ថា ​រូបភាព​ជើង​មនុស្ស​ដែល​គាត់​បង្ហោះ​នោះ​ ​គឺ​ត្រូវ​បាន​គេ​យក​ធ្វើ​ជា​ម្ហូប​សម្រាប់​មុខ​ម្ហូប​​​​​ក្រញាំ​ខ្លា​ឃ្មុំ​នោះ។

បន្ទាប់​ពី​ឃើញ​រូបភាព​នេះ​លើ​បណ្ដាញ​សង្គម​ អតិថិជន​មួយ​ចំនួន​នៅ​ប្រទេស​អ៊ីតាលី​បាន​រាយការណ៍​រឿង​នេះ​ទៅ​កាន់​សមត្ថកិច្ច។ ក្រោយ​មក​ទៀត​សមត្ថកិច្ច​ក៏​ទៅ​កាន់​ហាង​នោះ​ដោយ​រក​ឃើញ​សាច់​ត្រី​ និង សាច់​ដទៃ​ទៀត​ទម្ងន់​​សរុប​២៥គីឡូក្រាម​ មាន​ប្រភព​គួរ​ឲ្យ​សង្ស័យ។ មិន​តែ​ប៉ុណ្ណោះ​ក៏​រក​ឃើញ​​កញ្ចប់​ជើង​កង្កែប​ និង កញ្ចប់​សាច់​ក្ដាម​ដែល​ហួស​កាល​បរិច្ឆេទ​ទៀត​ផង។

សមត្ថកិច្ច​ក៏បាន​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​ធ្វើ​កោសល្យវិច័យ​អំពី​រូបភាព​ជើង​ទាំង​គូ​នោះ​ ដោយ​គេ​យល់​ឃើញ​ថា​ទំនង​ជា​ជើង​មនុស្ស​ ហើយ​សមត្ថកិច្ច​កំពុង​ស៊ើបអង្កេត​ពី​ប្រភព​ដើម​ពិត​ប្រាកដ​របស់​រូបភាព​នេះ។ អ្នកដែលធ្លាប់បានញាុំម្ហូបនៅក្នុងភោជនីយដ្ឋាននេះមានការភ័យ និងខ្ពើមរអើម និងរងចាំលទ្ធផងពិតពីការសើុបអង្កេតរបស់អ្នកជំនាញ និងសមត្ថកិច្ច ថាតើវាពិតជាជើងរបស់មនុស្សមែនឬទេ៕​​​​​​

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments