Header Ads

ដឹងទេថា តាវ៉ិចទ័រ ឪពុក វ៉ាន់ នីឡា និយាយអ្វីខ្លះមុនពេលកូនស្រីបែកបាក់ស្នេហា ជាមួយគូដណ្តេឹង ?

រឿងរ៉ាវស្នេហារបស់តារាកំប្លែងល្បីឈ្មោះ ជាមួយនឹងកូនប្រុសថៅកែល្ខោនបាសាក់វង់ ភី សុគន្ធធី ត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម Facebook ក្រោយពេលដែលសាមីខ្លួនទាំង២នាក់ គឺកញ្ញា វ៉ាន់ នីឡា និង លោក រង្សី បានបង្ហោះសារបែកបាក់គ្នាមិនអាចកាន់ដៃគ្នាដើរបន្តទៅមុខបាន ប៉ុន្តែអ្វីដែលគេកំពុងឆ្ងល់នោះគឺ តើអ្នកទាំង២មានរឿងអ្វីបានជាដើរដល់ផ្លូវបែកបាក់បែបនេះ។

កាលពីម្សិលមិញនេះដែរ ពោលគឺមុនពេលដែលកញ្ញា វ៉ាន់ នីឡា និង លោក រង្សី បង្ហោះ Facebook បញ្ចប់និស្ស័យស្នេហ៍នោះគឺ លោក សុវណ្ណ រិទ្ធី ហៅតាវ៉ិចទ័រ ដែលជាឪពុកបង្កើតរបស់កញ្ញា វ៉ាន់ នីឡា បានបង្ហោះសារមួយឃ្លាថា៖ “បើនៅតែមិនយល់ចិត្តគ្នាអញ្ចឹងអនាគតមិនដឹងទៅយ៉ាងណាទេ? កូនៗទាំងអស់គ្នាត្រូវសំរេចចិត្តអោយច្បាស់ អោយរឹងមាំ។តើពួកកូនត្រូវទៅខាងប៉ារឹក៏ទៅខាងម៉ាក់? តែបើប៉ាវិញ ប៉ាដឹងតែទៅជាមួយម៉ាក់កូនឯងហើយ។” ហើយចំពោះសារនេះដែរគេកំពុងចាប់អារម្មណ៍ថា តារាកំប្លែង វ៉ាន់ នីឡា និង លោក រង្សី អាចបែកបាក់គ្នាដោយសារតែការមិនយល់ចិត្តគ្នា ដូចអ្វីដែល តាវ៉ិចទ័រ បានរៀបរាប់នៅលើ Facebook ក៏ថាបាន៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments