Header Ads

សូមមេត្តាជួយចែករំលែកផង អាណិតកុមារតូចៗណាស់!!! គ្មានសំលៀកបំពាក់ស្អាតបាត កាបូបរហែក គ្មានស្បែកជើង គ្មានការសិក្សាគ្រប់គ្រាន់ដូចគេដទៃ….

គ្រាន់តែឃើញខ្ញុំសរសេរ ខ្ជិលអានបាត់ទៅហើយមែនអត់? ធុញណាស់ ចង់scroll ចុះអោយបាត់ៗទេ ត្រូវអត់? តែបើជ្រុលអានចប់ ២បន្ទាត់លើហើយ អានលេងៗទៀតទៅណ៎!! ចង់សួរថា មានអារម្មណ៍ម៉េចដែរ ពេលឃើញរូបនេះ? ក្តុកក្តួលទេ? អាណិតទេ? ឬក៏ខ្ជិលខ្វល់ មើលហើយហីៗទៅ ព្រោះមែនអី បងប្អូន កូនយើងទេ!!

ឥលូវចេះទេ សំរាប់អ្នកមានចិត្តសទ្ធា ខ្លោចផ្សារ ខ្វាយខ្វល់ គិតពីទំពាំងដ៏ខ្ចីៗនេះ សំរាប់ស្នងឬស្សីទៅអនាគត ខ្ញុំចង់សុំម្តងទៀត អោយជួយជាសំភារៈសិក្សាដែលត្រូវការចាំបាច់សំរាប់សិស្សជាង ៦០០ នាក់។ ដូចជាត្រូវការ

កាតាប (600) ១=2$, សៀវភៅ (4500ក្បាល) ១ឡូ=3$ បើជ្រុលអានដល់ ដឹងសាច់រឿងត្រឹមនេះហើយ សូមមិត្តទាំងអស់ កុំព្រងើយអី ជួយគ្នាទៅ ម៉ា 2$ 3$ ផឹកកាហ្វេ ញាុំអាហារម្តងមិនគ្រាន់ផងនុះ។ ទាន់យើងនៅរស់ ជួយអ្នកខ្សត់ផងទៅ វាមិនល្អទេឬ? វាធ្វើអោយយើងសប្បាយចិត្តដែរ ត្រូវអត់? អរគុណណាស់!

ខ្ញុំបាទ និងចុះជួយនៅថ្ងៃទី29 ខែកក្កដា ខាងមុខនេះ ហើយសាលា គោកពោធ៌ ស្ថិតនៅ ស្រុកបុរីជ លសាល ខេត្ត តាកែវ ប្រសិនបើសប្បុរសជន ទាំងក្នុងនឹងក្រៅស្រុក អាណិតចង់ជួយលោកកុមារ​ សូមមេត្តាទំនាក់ទំនងតាមរយះ ☎️📞 070 660088

សូមជួយស៊ែរបន្តផង! សូមអរគុណ! -

No comments