Header Ads

ហាងកាហ្វេបង្កប់សេវ៉ាផ្លូវភេទ២កន្លែងត្រូវបានបង្ក្រាប និងឃាត់ខ្លួននារីបម្រើសេវាផ្លូវភេទ៦នាក់

កណ្តាល៖ ក្រោយពីទទួលបានការរាយការណ៍ពីប្រជាពលរដ្ឋ នាយការិយាល័យប្រឆាំងការជួញដូរមនុស្សនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សហការជាមួយកម្លាំងអធិការដ្ឋានស្រុកស្អាង បានធ្វើការចុះបង្ក្រាបហាងកាហ្វេ២កន្លែងដែលមានបង្កប់សេវាកម្មផ្លូវភេទ និងឃាត់ខ្លួននារីបម្រើសេវាផ្លូវភេទចំនួន៦នាក់ ដែលប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង​៤និង៣០នាទីរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។

សមត្ថកិច្ចបានអោយដឹងថា គោលដៅទី១ សមត្ថកិច្ចបានចុះឆែកឆេរ និងឃាត់ខ្លួននារីបម្រើសេវាផ្លូវភេទបាន៤នាក់ ចំណែកម្ចាស់ទីតាំងមានឈ្មោះ សុីណា បានរត់គេចខ្លួនបាត់ ចំណែកទីតាំងទី២ ធ្វើការឃាត់ខ្លួននារីបម្រើសេវាផ្លូវភេទ២នាក់។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចបាននាំខ្លួននារីបម្រើសេវាផ្លូវភេទទាំង៦នាក់មកធ្វើការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់មុខរបរនេះទៀត។ ចំណែកម្ចាស់ទីតាំង សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួន និងបិទអាជីវកម្មបណ្តោះអាសន្ន៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments