Header Ads

បង្ក្រាបហាងកាហ្វេ បង្កប់សេវាផ្លូវភេទ២៤ម៉ោង នាំខ្លួនស្រីៗវៀតណាម ៩នាក់ទៅប៉ុស្តិ៍… សមត្ថកិច្ចប្រាប់ថា ហាងឆេង ម្តង៣ទៅ៤ម៉ឺនរៀល ចែកគ្នាពាក់កណ្តាលជាមួយ….

​រាជធានីភ្នំពេញ៖ កាលពីវេលាម៉ោង ៧នាទីយប់ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ កម្លាំងនគរបាល ការិយាល័យប្រឆាំងការ ជួញដូរមនុស្ស និងការពារអនីតិជន បានដឹកនាំ​កម្លាំងចុះទៅឆែកឆេរ ហាងកាហ្វេ២៤ម៉ោង ដែលមានបង្កប់​បំរើសេវាផ្លូវភេទ ប្រមូលបានស្រ្តី រងគ្រោះជាជនជាតិវៀតណាម ចំនួន៩នាក់ នៅទីតាំងនៅទីតាំង ផ្ទះលេខ២៣E0 តាមណ្ដោយ ផ្លូវលេខ៨០ ក្រុម១៩៣ ភូមិ១៤ ស្ថិតនៅម្ដុំផែថ្ម ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

ការចុះទៅត្រួតពិនិត្យ និងឆែកឆេរនេះ​ មានការសម្របសម្រួលពី លោក គុជ គឹមឡុង ព្រះរាជអាជ្ញាអមសាលាដំបូង រាជធានីភ្នំពេញ និងមានការដឹកនាំ ដោយលោក វេសេនីយឯក ចាន់ កិតិខុម ស្នងការរងការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ។​

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ម្ចាស់ទីតាំង មានឈ្មោះ ប៊ិន ភេទប្រុស អាយុ​៤៩ឆ្នាំ ​ហើយពេលដែល កម្លាំងនគរបាល​​ ចុះទៅឆែកឆេរ​ ម្ចាស់ទីតាំងមិនបាន នៅទីតាំងកន្លែងកើតហេតុឡើយ គឺរត់គេចខ្លួនបាត់។ ហើយបើតាមប្រភពព័ត៌មាន ពីកម្លាំងនគរបាល ការិយាល័យប្រឆាំងការជួញដូរ មនុស្សនិងការពារអនី​តិជន បានអោយដឹងថា មុនពេលដែលឈាន ទៅដល់ការចុះបង្ក្រាប នៅទីតាំងខាងលើនេះ ត្រូវកម្លាំងនគរបាល ជំនាញប្រឆាំងជួញដូរមនុស្ស អនីតិជន បានធ្វើការស្រាវជ្រាវ ឃើញថា ទីតាំងខាងលើនេះ មានបង្កប់បំរើសេវាផ្លូវភេទ ជារៀងរាល់ថ្ងៃ ដោយទីតាំងហាង បានបើករក​ស៊ី២៤ម៉ោង មានភ្ញៀវដែលស្រវឹង ចូលចិត្តទៅរកសេវាផ្លូវភេទ ​​ម្ដងតម្លៃ៣​ទៅ៤ម៉ឺនរៀល​ ហើយស្ត្រីរកស៊ីផ្លូវភេទ ទាំង៩នាក់ ជាជនជាតិវៀតណាម គឺទទួលភ្ញៀវបានហើយ ចែកជា​មួយ​ម្ចាស់ទីតាំងស្មើគ្នា។

ទោះជាយ៉ាងណា នារីជនជាតិវៀតណាម ទាំង៩នាក់ ត្រូវបានសមត្ថកិច្ច បញ្ជូនទៅខាងមន្ទីរសង្គមកិច្ច ដើម្បីធ្វើការអប់រំ ចំនែកឯម្ចាស់ទីតាំងវិញ បានរត់គេចខ្លួនបាត់ស្រមោល ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ! -

No comments