Header Ads

ធ្លាប់តែអន់ចិត្តមិនចង់រស់ព្រោះគេម៉ាក់ងាយព្រោះមិនស្អាត តែពេលនេះ​ប្រុសៗឃើញភ្លឺភ្នែក......

ការ​សើច​ចំអកឡកឡើយ​ជា​បញ្ហា​មួយ​ដែល​ពេល​ខ្លះ​ធ្វើ​ឲ្យ​មនុស្ស​មិន​អាច​ទ្រាំ​ទ្រ​ទទួល​យក​បាន​ឡើយ​ដូច​ជា​រឿង​របស់​ក្មេង​ស្រី​ម្នាក់​នេះ​។

ក្មេង​ស្រី​ម្នាក់​នៅ​ក្នុង​រឿង​នេះ​គឺ​ជា​ជន​រង​គ្រោះ​នៃ​ការ​ធ្វើបាប និង​សើច​ចំអក​មិន​លស់​ថ្ងៃ។ ដោយ​សារ​តែ​នា​ង​មាន​ធ្មេញ និង​មាត់​អាក្រក់​ធ្វើ​ឲ្យ​នាង​ក្លាយ​ជា​គោលដៅ​នៃ​ទង្វើ​មាក់ងាយ​ ធ្វើ​ឲ្យ​សិស្ស​រួម​សាលា​មួយ​ចំនួន​ចាត់​ទុក​នាង​ដូច​ជា​បាវ​សាក់​ដើម្បី​បញ្ចេញ​កំហឹង​ខ្លួន​ឯង។

គ្រប់​ពេល​ដែល​ពួក​គេ​និយាយ​បង្អាប់​ធ្វើ​ឲ្យ​ក្មេង​ស្រី​វ័យ ១៤ឆ្នាំ Ellie Jones មាន​អារម្មណ៍​ថា​ខ្លួន​ឯង​ដូច​ជា​អន់​ខ្លាំង​ណាស់។ ដូច្នេះ នាង​គិត​ថា​ដល់​ពេល​វេលា​ត្រូវ​តែ​ធ្វើ​អ្វី​ម្យ៉ាង​ហើយ​ព្រោះ​នាង​មិន​អាច​ទ្រាំ​ទ្រ​នឹង​ការ​ចំអក​នេះ​បាន​ត​ទៅ​ទៀត​ទេ។

ការ​ពិត​អំពី​នាង​ដែល​បាន​វះ​កាត់​ថ្គាម និង​ធ្មេញ​ត្រូវ​បាន​លាត​ត្រដាង​ ពេល​ដែល​នាង​មាន​អាយុ ១៤​ឆ្នាំ។ ដោយ​សារ​តែ​មាន​បញ្ហា​ធ្មេញ​អាក្រក់​មើល​ពេក​ធ្វើ​ឲ្យ​ពួក​គេ​ស្អប់​នាង។ ប៉ុន្តែ​ Ellie មិន​ត្រឹម​តែ​ត្រូវ​ទ្រាំ​ទ្រ​នឹង​ការ​សើច​ចំអក​នោះ​ទេ ថ្គាម​របស់​នាង​ដែល​មិន​ត្រូវ​ជាមួយ​នឹង​ធ្មេញ​ក៏​ធ្វើ​ឲ្យ​នាង​ឈឺ​ចាប់​ផង​ដែរ។

ពេល​វេលា​នោះ​ជា​ពេល​ដ៏​អាក្រក់​បំផុត​ក្នុង​ជីវិត​របស់​នាង។ ​​ក្មេង​ស្រី​មក​ពី Rhyl, Wales ធ្លាប់​បាន​ទៅ​រក​គ្រូ​ពេទ្យ​ធ្មេញ អ្នក​ឯក​ទេស​មាន​ការ​ភ្ញាក់​ផ្អើល​ដោយ​ឃើញ​ថ្គាម​របស់​នាង​មិន​លូត​លាស់​តាំងពី​នាង​មាន​អាយុ​ ៨ឆ្នាំ។

៦ឆ្នាំ ក្រោយ​មក Ellie បាន​ទទួល​ការ​វះកាត់​ដើម្បី​កែ​ថ្គាម និង​ធ្វើ​ឱ្យ​នាង​មើល​ទៅ​ធម្មតា​ដូច​គេ​ដូច​ឯង។ ព្រោះ​ប្រសិន​បើ​នាង​មិន​ធ្វើ​បែប​នេះ​ទេ ការ​ចំអកឡកឡើយ​នឹង​គ្មាន​ថ្ងៃ​បញ្ចប់​ឡើយ។ ការ​វះកាត់​លើក​ដំបូង​គឺ​នៅ​ពេល​ដែល​នាង​មាន​អាយុ​ ១៦ឆ្នាំ។

ទោះ​បី​ជា​ការ​វះ​កាត់​ជោគ​ជ័យ ប៉ុន្តែ​ការ​ឈឺ​ចាប់​មិន​អាច​ទ្រាំ​បាន ហើយ​នាង​ត្រូវ​ទទួល​ទាន​តែ​វត្ថុរាវ​រយៈ​ពេល​មួយ​ខែ។ លើស​ពី​នេះ នាង​មិន​អាច​និយាយ​បាន​ទេ​ត្រូវ​ប្រើ​ការ​សរសេរ​សំរាប់​ជា​ទំនាក់​ទំនង។ ប៉ុន្តែ ការ​តស៊ូ​របស់​នាង​ពិត​ជា​មាន​តំលៃ​មែន​នៅ​ទីបញ្ចប់។ ការ​វះ​កាត់​ត្រូវ​បាន​បញ្ចប់​ទាំងស្រុង​ដោយ​ជោគជ័យ ឥលូវ​ធ្វើឲ្យ​នាង​មាន​មុខមាត់​ខុស​គ្នា​ឆ្ងាយ​ណាស់៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments