Header Ads

ទើបភ្ជាប់ពាក្យសោះ វ៉ាន់ នីឡា និង គូដណ្តឹង បែរជាជួបរឿងបែបនេះ?

ដូចប្រិយមិត្តទាំងអស់គ្នាបានជ្រាបច្បាស់រួចមកហើយថា តារាកំប្លែងកញ្ញា វ៉ាន់ នីឡា កូនស្រីរបស់លោក សុវណ្ណ រិទ្ធី ហៅលោកតាវិចទ័រ បានភ្ជាប់ពាក្យ តាមប្រពៃណីខ្មែររួចមកហើយ កាលពីឆ្នាំ២០១៦កន្លងទៅ ជាមួយនឹងលោក ផន រង្សី វ័យ២៤ឆ្នាំ ដែលត្រូវជាកូនប្រុសក្នុងត្រកូលគ្រួសារថៅកែល្ខោនបាសាក់វង់ ភី សុគន្ធធី។

កន្លងមក ចំណងស្នេហ៍របស់អ្នកទាំងពីរ ក៏បានរីកលូតលាស់ជាមួយគ្នាជារឿយៗ និងមិនដែលលេចឮរឿងអាស្រូវល្បី សុះសាយនោះទេ។

ប៉ុន្តែស្រាប់តែថ្ងៃនេះ តារាកំប្លែងស្រី វ៉ាន់ នីឡា បានផុសរូបភាពកាន់ដៃគ្នាមួយសន្លឹក ព្រមទាំងសារបង្កប់នូវអត្ថន័យដូច្នេះថា៖

«គ្រប់យ៉ាងគឺចប់ សុំទោសដែលមិនអាចកាន់ដៃអ្នកបន្តទៅមុខទៀត អរគុណគ្រប់យ៉ាងដែលបានផ្ដល់អោយ សំណាងល្អណា៎ Reng Sey»។

សារខាងលើនេះហាក់ដូចជាបញ្ជាក់ថាស្នេហារបស់អ្នកទាំងពីរ កំពុងតែជួបបញ្ហា ចំណែកឯនៅហ្វេសប៊ុករបស់លោក ផន រង្សី ដែលជាគូដណ្តឹងកញ្ញា វ៉ាន់ នីឡា ក៏បានស៊ែរ និងសរសេរសាររៀបរាប់មួយចំនួនដូច្នេះថា៖

«មិនបាច់សុំទោសទេអូន។ អ្វីដែលអូនធ្វើ គឺត្រឹមត្រូវហើយ ជិតបីឆ្នាំហើយ ដែលយើងស្រឡាញ់គ្នាដោយមិនមានការបង្ខិតបង្ខំពីចាស់ទុំឡើយ ហើយបងក៏មិននឹកស្មានថាមានរឿងបែបនេះចូលមកក្នុងជីវិតបងដែរ។ បងមិនខឹងនឹងអូនទេ ព្រោះបងតែងគិតថាបងមិនសាកសមនឹងអូននោះទេ ទាំងរូបរាងទាំងការងារ។ បងត្រឹមជាមនុស្សប្រុសធម្មតាម្នាក់ រូបរាងក៏មិនស្អាត មិនទាន់សម័យ អត់ចេះ sweet អីដូចគេនោះទេ។ ត្រឹមជានាក់រកស៊ីធម្មតាម្នាក់ ទំរាំបានលុយគេ អត់ងងុយ ស្អុយភ្នែក ញើសហូរដាបខ្លួនមិនសាកសមអីនឹងអូនជាតារាល្បី ស្អាត មានគេស្រឡាញ់គាំទ្រច្រើន។ អូនដឹងហើយតាំងពីភ្ជាប់ពាក្យមកទល់នឹងពេលនេះ បងតែងតែត្រូវគេរិះគន់ប្រមាថតិះដៀលថាបងចេះថាបងចុះ តែបងមិនដែលខ្វល់ទេ ព្រោះវាមិនមែនជាការពិត។ បងតែងតែខំប្រឹងប្រែងរកស៊ីទាំងឈឺទាំងជា ព្រោះចង់សំរេចគោលដៅមុនពេលយើងរៀបការ។ តែគ្រប់យ៉ាងវារលាយអស់ហើយ។ ពេលអត់ពីបងត្រូវធ្វើជាក្មេងល្អណា ក្មេងក្បាលរឹងជូនពរឱ្យអូនជួបមនុស្សល្អ និងសាកសមនឹងអូន។ ធ្វើមិចបើនិស្ស័យពួកយើង បានត្រឹមគូដណ្តឹង»។

ទោះបីជាយ៉ាងណាមិញ យើងក៏មិនទាន់បានដឹងច្បាស់នៅឡើយទេ ថាមានរឿងអ្វីកើតឡើងចំពោះស្នេហារបស់ពួកគេ តែសម្រាប់អ្នកគាំទ្រ មិនចង់ឃើញជីវិតស្នេហារបស់ពួកគេ ទៅជាបែបនេះឡើយ ចង់ឲ្យត្រូវគ្នាដូចធម្មតាវិញ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ! -

No comments