Header Ads

និស្សិតវ័យក្មេងតែងតែកម្ម៉ង់ “បាយស” ហូបរាល់ថ្ងៃ​ ចុងក្រោយបានធ្វើរឿងភ្ញាក់ផ្អើរមួយសំរាប់ម្ចាស់ហាងទំាងពីរប្តីប្រពន្ធរំភើបស្ទើរទប់ទឹកមិនបាន…

កាលពីថ្មីៗនេះគេហទំព័របរទេសមួយបានផ្សព្វផ្សាយរឿងរបស់បុរសម្នាក់ជាមួយនឹងរឿងរ៉ាវមួយដែលនិយាយនិស្សិតវ័យក្មេងម្នាក់តែងតែដើរចូលទៅក្នុងហាងលក់បាយរបស់គាត់ហើយកម្ម៉ង់”បាយសហួបរាល់ថ្ងៃ” បានធ្វើមានការភ្ញាក់ផ្អើលយ៉ាងខ្លំាងចំពោះម្ចាស់ហាងនេះ។

ខ្ញុំនិងប្រពន្ធគ្រាន់បានបើកហាងលក់បាយមួយកន្លែង។ហាងរបស់ពួកយើងលក់ដាច់ណាស់ហើយហាងរបស់ពួកយើងតែងតែមានភ្ញៀវជាប្រចំា។ហើយភ្ញៀវទំាងអស់នោះតែងតែកម្ម៉ង់ម្ហូបយ៉ាងតិចពីរទៅបីមុខក្នុងមួយពេល។ ស្រាប់តែថ្ងៃមួយមាននិស្សិតចំឡែកម្នាក់បានចូលហូបបាយក្នុងហាងរបស់ពួកយើង ហើយនិស្សិតម្នាក់នោះតែងតែកម្ម៉ង់តែបាយសទទេសំរាប់ហូបរាល់ថ្ងៃ ។ ហើយនិស្សិតតែងតែនិយាយលេងជាមួយយើងផងដែរ។

ថ្ងៃបន្ទាប់ខ្ញុំនិងប្រពន្ធរបស់ខ្ញុំបាននិយាយគ្នានិស្សិតនេះមានចរិតល្អណាស់ ហើយប្រសិនជាយើងមានកូនហើយតស៊ូរៀនបែបនេះមិនល្អយ៉ាងណាទេ។បន្ទាប់មកពួួកយើងក៏សំរេចចិត្តជួយគាត់រាល់ពេលនិសិ្សតនោះកម្ម៉ង់បាយស យើងតែងតែអោយម្ហូបបន្ថែមពីរទៅបីមុខរាល់ថ្ងៃ ជាមួួយបង្អែមលែងមាត់ទៀតផង។និស្សិតម្នាក់នោះបានហូបបាយនូវហាងរបស់ពួកយើងអស់រយះ ពេល៥ ទៅ ៦ឆ្នំារហូតដល់ ពេលបព្ចាប់សិក្សា។

បន្ទាប់ពីបព្ចាប់សិក្សា ពួកយើងលែងបានជួបនិស្សិតកំសត់នោះទៀត មិនថាមានរឿងអ្វីពីនិស្សិតនោះសោះបាត់ដំណឹងសូន្យឈឹង។

ស្រាប់តែថ្ងៃមួយដីដែលខ្ញុំជួស ត្រូវគេលែងជួសព្រោះម្ចាស់ដីបានលក់ទៅអោយក្រុមហ៊ុនមួួយមានន័យខ្ញុំ និងប្រពន្ធរបស់ខ្ញុំត្រូវអត់ការងារធ្វើហើយ។ស្រាប់តែម្ចាស់ក្រុមហ៊ុននោះបានមកដល់ហើយបាននិយាយថា៖សូមអរគុណលោកមានគុណទំាងពីរនាក់ដែលបានអោយបាយនិងម្ហូបឆ្ងាញ់ពិសាររាល់ថ្ងៃទើបខ្ញុំមានថ្ងៃនេះ ឥឡូវនេះខ្ញុំបានទិញដីនេះជូនលោកមានគុណទំាងពីរនាក់ ហើយជួយសាងសង់ដីនេះអោយទៅជាកន្លែងលក់បាយនិងម្ហូបប្រចំាប្រទេសយើង។

គ្រាន់តែលឺភ្លាម ខ្ញុំ និងប្រពន្ធរបស់ខ្ញុំរំភើបខ្លំាងណាស់ស្ទើទប់ទឹកភ្នែកមិនបានចំពោះទឹកចិត្តដ៏ល្អមួយនេះ…..

ចុះប្រិយមិត្តអ្នកអានគិតយ៉ាងម៉េចដែរ?

តំលៃអប់រំ៖

  • អំពេីល្អមិនសាបសូន្យ រីឯអំពេីអាក្រក់ក៍វាមិនភ្លាចយេីងដែរ
  • ពាក្យបុរាណពោល:ដេីមនៅស្រែ ផ្លែនៅឯក្រុង មិនខុស់មែន
  • ការដឹងគុណជាអំពេីបំផុតពិបាករកណាស់
  • ល្អណាស់នេះគេហៅថាគុណធម៌របស់មនុស្ស
សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments