Header Ads

ក្រោយបានដឹងប្រវត្តិរបស់អ៊ុំស្រីដែលបានធ្វើសកម្មភាពលួចទ្រព្យគេ គ្រប់គ្នាអាចប្រែពីកំហឹង មកជាការអាណិតវិញ ...

បាត់ដំបង៖កាលពី​វេលា​ម៉ោង១០ និង២៥នាទី ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧នេះ មានករណីដ៍ភ្ញាក់ផ្អើលមួយដោយ ស្ត្រី​ចំណាស់​ម្នាក់ ត្រូវបាន​ក្រុមអាជីវករ​ឃាត់ខ្លួន និងបញ្ចេញកំហឹង បន្ទាប់​ស្ត្រីរូបនេះ ធ្វើ​សកម្មភាព​លួច​ទ្រព្យសម្បត្តិ​នៅក្នុង​ផ្សារ១៣មករា (ផ្សារ​ថ្មី) ហើយត្រូវ​ត្រូវ​ម្ចាស់​តូប​តាម​ទាន់ ។

សាក្សី​នៅ​ហ្នឹងកន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា ស្ត្រី​វ័យ​ចំណាស់​ម្នាក់នេះ បានធ្វើ​សកម្មភាព​លួច​អាវ​ឈុត​រាត្រី​ថៃ បាន​ចំនួន២ដុំ​ស្មើ នឹង​ចំនួន២៤អាវ ខណៈ​ម្ចាស់​តូប​ជនរងគ្រោះ កំពុងតែ​លក់ដូរ​មើល​មិនទាន់ បន្ទាប់ពី​បានធ្វើ​សកម្មភាព​រួច ម្ចាស់​តាម​ទាន់​នៅ​មាត់ច្រក​ទ្វារ​ចេញ​ផ្សារ រួច​បាននាំគ្នា​ផ្អើលឆោឡោ​ចាប់​ប្រគល់​ឲ្យ​នគរបាល ប្រចាំការ​ក្នុង​តែម្តង។

តាមការសាកសួរក្រោយ ប្រគល់​ឲ្យ​សមត្ថកិច្ច​បានឲ្យដឹងថា ស្ត្រី​ដែលជា​ជនសង្ស័យខាងលើនោះ​មានឈ្មោះ រួន រុំ អាយុ៦៣ឆ្នាំ មាន​ទីលំនៅ​ខេត្តកំពង់ឆ្នាំង តែ​បច្ចុប្បន្ន​រស់នៅ​ពិតប្រាកដ ជា​ស្ត្រី​មេម៉ាយ​ប្តី​ស្លាប់​មានកូន៣នាក់ ទុក​ឲ្យ​ម្តាយ​រស់នៅ​តែលតោល​ម្នាក់ឯង។

ចំណែក​ជនរងគ្រោះ​មានឈ្មោះ សុ​ភ័​ក្រ ភេទ​ស្រី អាយុ៣៤ឆ្នាំ លក់​ខោអាវ​ក្នុង​ផ្សារ​កើតហេតុ មាន​ទីលំនៅ​ភូមិ​អូរ​មុនី ឃុំ​អន្លង​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង។ បន្ទាប់ពី​ក្រុមអាជីវករ​លក់ដូរ​ឃាត់ខ្លួន​ជនសង្ស័យ​ហើយ​ក៏បាន​ប្រតាយ​តប់​គ្នា​ហើយ​ជនសង្ស័យ​ក៏បាន​ដក​កាំបិត-ស​ដែល​ខ្លួន​ទុក​ក្នុង​ថង់ មកចាក់​ចំ​ដៃ​ជនរងគ្រោះ​ចំ​កំភួនដៃ ហើយ​សមត្ថកិច្ច​ផ្សារ ទៅ​ទាន់​ក៏​ចុះ​ឃាត់ខ្លួន​យកមក​សាកសួរ រួច​បញ្ជូន​ឲ្យ​ទៅ​មន្ត្រីនគរបាល​ក្រុង បាត់ដំបង ដើម្បី​ចាត់​បន្ត​តាមច្បាប់៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments