Header Ads

រថយន្តសង្រ្គោះ បើកបុករថយន្តក្រសួងការពារជាតិ

រាជធានីភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរ រវាង​រថយន្តសង្រ្គោះបន្ទាន់មួយគ្រឿង របស់មន្ទីរ​ពហុព្យាបាល និងសម្ភពសុខ លាភ មេត្រី ប្រញាប់ទៅដឹក អ្នករបួសករណី គ្រោះថ្នាក់ចរាចរណ៍ ​បើកលឿនពេក មកដល់ផ្លូវបំបែកជាបួន ចាប់ហ្រ្វាំងមិនទាន់ ក៏ជ្រុលទៅបុករថយន្តឡិចស៊ីស ជារថយន្តរបស់ក្រសួងការពារជាតិ ហើយខ្ទាតទៅបុកចូល ​ភោជនីយដ្ឋាន មយ៉ូរា ៣៦០ ចំណែករថយន្តបានក្រឡាប់ រងរបួសស្រាលអ្នកបើកបរ ដែ​ល​គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅវេលាម៉ោង​ ២និង៥០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែ កក្ដដា ឆ្នាំ ២០១៧នៅចំណុចមុខភោជនីយ មយូរ៉ា ៣៦០ ​ តាមផ្លូវ៣៦០កែងផ្លូវ១០៥ ស្ថិតនៅភូមិ៧ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ។

បើតាមការរៀបរាប់ ពីអ្នកឃើញហេតុការណ៍ បានប្រាប់ អ្នកយកព័ត៌មានថា មុនកើតហេតុ មានរថយន្តសង្រ្គោះ របស់មន្ទីរពហុព្យាបាល និងសម្ភព សុខ លាភមេត្រី ​បើកបរក្នុងល្បឿនយ៉ាងលឿន តាមផ្លូវ៣៦០ ក្នុងទិសដៅ ពីកើតទៅលិច ចំណែករថយន្តឡិចស៊ីស RX៤០០h ពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ខេមរភូមិន្ទ០១ ២-៨០២៤ ជារថយន្តរបស់ ក្រសួងការពារជាតិ បើកបរដោយបុរសម្នាក់ តាមផ្លូវ១០៥ ក្នុងទិសដៅពីត្បូងទៅជើង មកដល់ចំណុចកើតហេតុ បានបើក​ឆ្លងកាត់ទទឹងផ្លូវ បានពាក់កណ្ដាល ស្រាប់តែរថយន្តសង្គ្រោះ ប្រញាប់ទៅដឹក អ្នករបួសករណី​គ្រោះថ្នាក់ចរាចរណ៍ បើកលឿនពេក ចាប់ហ្រ្វាំងមិនទាន់ ជ្រុលទៅបុករថយន្តឡិចស៊ីស ពេញទំហឹង ធ្វើឲ្យរថយន្តឡិចស៊ីស​​ រេចង្កូតចូលទៅបុកស្លាក ភោជនីយដ្ឋាន មយ៉ូរា ៣៦០ បាក់រាន ទេវតា បាក់ទ្វារហាង និងបាក់ខូចខាតសម្ភារៈមួយចំនួនទៀត។

ចំណែករថយន្តបង្ក​ ក្រឡាប់ផ្ងារជើង ធ្វើឲ្យអ្នកបើករថយន្តសង្រ្គោះ របួសបែកចិញ្ចើមបន្តិច ​ឡើងម៉ូតូឌុបទៅមន្ទីរពេទ្យដោយខ្លួនឯង ​ ។ ​ក្រោយកើតហេតុ ភាគីទាំងសងខាង មិនអាចចរចាគ្នាបាន សមត្ថកិច្ចបានចុះទៅវាស់វែង យករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកនៅការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក រង់ចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់ ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments