Header Ads

ស្ដាប់នាយពាក់មីនិយាយអ្វីខ្លះ ឆ្លើយតបនឹងការរិះគន់ដែលនិយាយថា លោកប្រើសម្ដីមិនសមរម្យជាមួយនឹង សុខ ពីសី copy (មានវីដេអូ)

កាលពីពេលកន្លងទៅថ្មីៗនេះ នាយពាក់មី នាយព្រែក និងអ្នកនាង ខ្ញង់ បានទទួលការរិះគន់យ៉ាងខ្លាំង ដោយសារតែពាក្យសម្តីមិនសម្យរម្យមួយចំនួួន ដែលតារាកំប្លែងទាំង៣ ប្រើប្រាស់ទៅលើ “សុខ ពីសី copy” នៅក្នុងកម្មវិធី ពេញចិត្តឬអត់? របស់ស្ថានីយទូរទស្សន៍ My TV ។ ក្រោយមក សុខ ពីសី copy ក៏បានចេញវីដេអូ បកស្រាយថា នោះគ្រាន់តែជាការសម្ដែង និងលេងសើចដើម្បីបង្កើនបរិយាកាសរីករាយតែប៉ុណ្ណោះ។

ទោះបីជាយ៉ាងនេះក្ដី កាលពីអម្បាញ់មិញនេះ នាយពាក់មីជាតារាកំប្លែងល្បីមួយរូប បានធ្វើការ live វីដេអូលើបណ្ដាញ Facebook បកស្រាយនឹងពាក្យរិះគន់ទាំងអស់ថា៖ រូបលោកព្រមទទួលរាល់ការរិះគន់ទាំងអស់ ដោយសារតែក្នុងវិថីសិល្បៈ គឺតែងតែជួបរឿងនេះចៀសមិនផុត។ ម្យ៉ាងវិញទៀត លោកក៏បាននិយាយថា​ នេះគ្រាន់តែជាការសម្ដែងក្នុងឈុតឆាក និងសូមអភ័យទោសរាល់កំហុសឆ្គងដែលកើតមាន ហើយលោកនឹងព្យាយាមកែឡើងវិញ។ ក្នុងនោះនាយពាក់មី ក៏បានសំនូមពរកុំឲ្យគ្រប់គ្នា ស្តីបន្ទោសទៅលើ “សុខ ពីសី copy” ហើយសង្ឃឹមថា បន្ទាប់ពីចេញវីដេអូមួយនេះ បងប្អូននឹងនៅតែគាំទ្រពួកលោកដូចដើម។

សូមទស្សនាវីដេអូខាងក្រោម:

សូមជួយស៊ែរបន្តផង! សូមអរគុណ! -

No comments