Header Ads

ប្លែកៗណាស់!! មន្ត្រី​ ACU​ ហួស​ចិត្ត​អស់​សំណើច​ពេល​ចាប់ បានបាលីសូត្របន្ទន់ចិត្តអនុរក្ស​ពីបេក្ខជន​

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទោះបីជាមានចំនួននៃការជាប់ក្នុងការប្រឡងត្រូវបានថយចុះច្រើន ក៏យើងសង្កេតឃើញថាការខិតខំប្រឹងប្រែងរបស់សិស្សានុសិស្សដែលខិតខំប្រឡងដោយសមត្ថភាពផ្ទាល់ខ្លួនពិតជាទទួលបាននូវលទ្ធផលមួយដែលយុត្តិធម៌។ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុប ដែលបានប្រព្រឹត្តនៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ យើងឃើញថាប្អូនៗ ជាបេក្ខជនពិតជាស្វិតស្វាញក្នុងការប្រលង និងទទួួលបានជំនឿចិត្តពីឪពុកម្ដាយ បងប្អូន និងសំនាក់អ្នកជុំវិញខ្លួនជាខ្លាំង។ ប៉ុន្តែទន្ទឹមនឹងការខំប្រឹងប្រែងនេះ ក៏មានប្អូនៗមួយចំនួនមានជំនឿលើការបន់ស្រន់ខ្លះដែរ ដោយសារតែគេសង្កេតឃើញថាប្អូនៗខ្លះបានទៅស្រោចទឹកសុំសំនាងល្អ ហើយអាណាព្យាបាលសិស្សមួយចំនួនបានទៅអុជធូបបួងសួងសុំឲ្យកូនខ្លួនបានប្រឡងជាប់។ ក្នុងនោះផងដែរ អ្វីដែលធ្វើឲ្យគ្រប់គ្នាហួសចិត្តនោះគឺកាលពីព្រឹកថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០១៧ ដែលត្រូវជាថ្ងៃប្រឡងទី ២ នេះ គឺមន្ត្រី​ ACU​ ម្នាក់ប្រចាំនៅមណ្ឌល​អនុវិទ្យាល័យ​ពោធិ៍សាត់បានចាប់ពីក្រដាសពីបេក្ខជនប្រឡងបង្ករការភ្ញាក់ផ្អើលជាខ្លាំង។ ដោយក្រដាសមួយសន្លឹកនោះមិនមែនជាព្រីយ៉ុងអ្វីនោះទេ តែបែរជា​បាលីសូត្របន្ទន់ចិត្តអនុរក្ស​ទៅវិញ មិនត្រឹមតែប៉ុណ្ណោះថែមទាំងមានអត្ថន័យមិនធម្មតាទៀតផង។ តោះ! នាំគ្នាទៅអានទាំងអស់គ្នា៖

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments