Header Ads

គ្រប់ទឹកបាត់!! បង្កើត​កាត​ខ្លួនឯង លួច​បើក​លុយ​ពី ATM អេ​ស៊ី​លី​ដា ៥​ឆ្នាំ​មក​ហើយ​ទើប​ធ្លាយ​រឿង…

ក្រោយពីមានការ ចាប់ខ្លួន បុគ្គលឹកផ្នែកទីផ្សារនិងគ្រប់គ្រងប្រព័ន្ធកាតអេធីអឹម បានធ្វើឲ្យ ធនាគារអេស៊ីដា នៅព្រឹកថ្ងៃទី៣១សីហានេះ គ្រប់សាខាមិនអាចដំណើរការ ដក និងដាក់ប្រាក់ បាន ធ្វើឲ្យ មហាជនដែលជាអតិថជន ប្រតិកម្មនិងរិះគន់ ក្រោយពីពួកគាត់មិនអាច បើកនិងដកប្រាក់បានទៅតាមតម្រូវការរបស់ពួកគាត់។ ករណីនេះត្រូវបានមហាជនសង្ស័យ ថា ធនាគារ កំពុងរុះរើ និងរៀបចំប្រព័ន្ធថ្មី ខ្លាច បុគ្គលិក ខ្លួនឯងទៀត លួចលុយ ទៀត បន្ទាប់ពីរកឃើញនិងចាប់ខ្លួនបានម្នាក់។

សមត្ថកិច្ចបានឲ្យជនជាប់ចោទឈ្មោះ លាង សារ៉ា ភេទប្រុស អាយុ ៣៧ឆ្នាំ ជាបុគ្គលឹកផ្នែកទីផ្សារនិងគ្រប់គ្រងការផលិតកាតអេធីអឹមរបស់ធនាគារអេស៊ីលីដា មានទីតាំងធំនៅក្បែរក្រសួងព័តមាន ស្ថិតតាមបណ្ដោយផ្លូវព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ ។លោក លាង សារ៉ា ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្នទ័ណ្ឌកំរិតធ្ងន់រាជធានីភ្នំពេញឃាត់ខ្លួនតាមដីកាបញ្ជាអោយចូលខ្លួនរបស់លោកស្រី ស៊ឺ វណ្ណនី ព្រះរាជអាជ្ញរងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣០សីហា ឆ្នាំ២០១៧នៅក្នុងធនាគារអេស៊ីលីដា ។

ក្រោយឃាត់ខ្លួននៅថ្ងៃទី ៣១សីហា នគរបាលបានកសាងសំណុំរឿងបញ្ជូនមកសាលាដំបូងប្រគល់ខ្លួនជនសង្ស័យអោយព្រះរាជអាជ្ញាធ្វើការសាកសួរ ។ ក្នុងនោះបន្ទាប់ពីកាសាកសួរ តំណាងអយ្យការបានសម្រេចចោទប្រកាន់ឈ្មោះ លាង សារ៉ា ពីបទលួច ហើយបញ្ជូនសំណុំរឿងនិងជនត្រូវចោទអោយចៅក្រមសម្រេចតាមនីតិវិធី ។ ក្នុងនោះ នាព្រឹកថ្ងៃទី ៣១សីហាដដែល លោកចៅក្រម លាង សំណាត់ ចៅក្រមសើបសួរក្នុងសំណុំរឿងបានចេញដីកាសម្រេចដាក់ឃុំខ្លួនជនត្រូវចោទក្នុងពន្ធនាគារព្រៃសជាបណ្ដោះអាសន្នតាមការចោទប្រកាន់របស់តំណាងអយ្យការ ។

សមត្ថកិច្ចបានអោយដឹងថា កាលពីអំឡុងឆ្នាំ២០១២កន្លងទៅ ឈ្មោះ លាង សារ៉ា មានតួនាទីជាមន្ត្រីផ្នែកគ្រប់គ្រងទិនន្ន័យលេខកូដសម្ងាត់កាតអេធីអឹមបស់ធនាគារអេស៊ីលីដា ។ ក្នុងតួនាទីនេះ ជនសង្ស័យបានលួចផលិតកាតអេធីអឹមមួយផ្ទាល់ខ្លួនដើម្បីលួចដកប្រាក់ពីទូរអេធីអឹមរបស់ធនាគារអេស៊ីលីដាបន្តិចម្ដងៗរាប់ឆ្នាំមកហើយដោយពុំមាននរណាម្នាក់ដឹងទាល់តែសោះ ។ រហូតមកដល់ឆ្នាំ២០១៧នេះការបាត់បង់ប្រាក់មានទំហំធំទើបផ្នែកជំនាញបានតាមដានការប្រើប្រាសលេខកូដអេធីអឹមរបស់បុគ្គលឹកធនាគារផ្ទាល់ទើបរកឃើញថាឈ្មោះ លាង សារ៉ា បានប្តើលេខកូដពិសេសក្នុងការលួចដកប្រាក់ពីធនាគារ ទើបធនាគារប្ដឹងមកសមត្ថកិច្ចចាត់ការតាមច្បាប់តែម្ដង ។

ប្រឈមមុខការចោទប្រកាន់ពីបទលួចប្រាក់នេះ ឈ្មោះ លាង សារ៉ា បានសារភាពថាខ្លួនគេពិតជាបានលួចដកប្រាក់របស់ធនាគារមែន ប៉ុន្តែចំនួនទឹកប្រាក់ដែលលួចបានមានប្រហែលជា៦ម៉ឺល្លារប៉ុណ្ណោះ មិនមែន១០ម៉ឺនដូចការចោទប្រកាន់ទេ៕

សូមរំលឹកថា នៅព្រឹកថ្ងៃទី៣១សីហានេះ អតិថិជន ជា ច្រើននាក់បានឈរ ណែនតាន់តាប់ នៅក្នុងស្នាក់ការធំ ធនាគារអេស៊ីលីដា ដោយនាំ ធ្វើការ រិះគន់ និងសម្តែងការ សោកស្តាយ ចំពោះ ធនាគារមួយនេះ ដែល មិនអាចបើកប្រាក់ ឲ្យអតិថជនបាន ។

ប្រភពព័ត៌មានពី អតិថជន បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៣១នេះ អតិថជនជាច្រើនបាន នាំគ្នាទៅបើក លុយនៅធនាគារ អេស៊ីលីដា(Acleda) ស្នាក់ការ ធំ ជាប់ក្រសួងព័ត៌មានស្ថិតនៅតាមបណ្តោយផ្លូវ ព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ។ អតិថជន បានបន្តថា នៅពេលប្រជាពលរដ្ឋទៅបើកនិងដាក់លុយ នៅក្នុងធនាគារ មិនអាច ដំណើរ បានឡើយ នៅពេលពួកគាត់ទៅសួរនាំ បុគ្គលិក បំរើការ ក្នុងធនាគារ នោះ ប្រាប់ឲ្យរងចាំ សិន ព្រោះតែបញ្ហាបច្ចេកទេស ដូច្នេះមិនអាចបើកប្រាក់នៅព្រឹកនេះបានទេ ដោយរង់ចាំរសៀល ប្រហែលខាងក្រុមបច្ចេកទេខគេអាចធ្វើរួចរាល់។ជាមួយគ្នានេះនៅប្រភពខ្លះលើកឡើងថា នៅតាមសាខា ធនាគារ អេស៊ីលីដា(Acleda) ដទៃទៀត អតិថជនក៏មិនអាច បើកនិងដាក់លុយបានដែរ ។

តែទោះបីជាយ៉ាងណាក៏ដោយខាងលើនេះ ជាការលើកឡើងរបស់ អតិថជនតែប៉ុណ្ណោះ ចំណែក ខាង ថ្នាក់ដឹកនាំធនាគារអេស៊ីលីដា(Acleda)បាននៅឡើយទេ។ ប្រភព peoplenews.asia

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments