Header Ads

ជួយស៊ែរផង!! គួរឲ្យអាណិតពួកគាត់ទាំង២នាក់ណាស់ ភ្លើងឆេះផ្ទះអស់ខ្ទេច សល់តែខោអាវមួយចង្កេះ

ថៃ៖ កាលពីថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០១៧ កន្លងទៅនេះ មានករណីភ្លើងឆេះផ្ទះមួយខ្នង ដែលបានបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងក្រុមអ្នកពន្លត់អគ្គិភ័យ ដែលហេតុការខាងលើបានកើតឡើង នៅផ្ទះមួយខ្នង ស្ថិតនៅស្រុក ខេវសាមិង ខេត្តត្រាត ។ តាមប្រភពព័ត៌មាន បានឱ្យដឹងថា ផ្ទះរងគ្រោះ ធ្វើអំពីឈើមានកម្ពស់មួយជាន់ ហើយខណៈដែលភ្លើងអំពុងឆាបឆេះ ក្រុមអ្នកពន្លត់អគ្គិភ័យ បានព្យាយាម បាញ់ពន្លត់ ដើម្បីកុំឱ្យរាលដាលដល់ផ្ទះក្បែរខាង ។

មិនយូរប៉ុន្មាន ភ្លើងក៏បានរលត់ទៅវិញ ហើយគ្មានអ្នកណាម្នាក់រងរបួសឡើង ប៉ុន្តែសម្រាប់ទ្រព្យសម្បត្តិវិញ ត្រូវបានភ្លើងឆាបឆេះគ្មានសល់បម្តឡើយ ។ ជុំវិញករណីនេះ ប៉ូលិសបានសន្ឋិដ្ឋានថា អាចបណ្ដាលមកពីទុស្សសេខ្សែភ្លើងនៅខាងក្នុងផ្ទះ ស្របពេលដែលម្ចាស់ផ្ទះមិននៅ ។

ប្រភពបន្តថា ក្រោយពេលសមត្ថកិច្ច ក៏ដូចជាក្រុមអ្នកពន្លត់អគ្គិភ័យ ពន្លត់ភ្លើងរលត់អស់ហើយនោះ ទើបគេបានឃើញម្ចាស់ផ្ទះជិះរ៉ឺម៉កម៉ូតូមកដល់ល្មម ដោយម្ចាស់ផ្ទះជាប្ដីមានអាយុ ៦៧ឆ្នាំ និងប្រពន្ធមានអាយុ ៦១ ឆ្នាំ ហើយពេលមកដល់ឃើញផ្ទះឆេះហ្មត់ដូចនេះ ទាំង ២នាក់ប្ដីប្រពន្ធបានត្រឹមធ្វើមុខស្រពោន និងស្រែកយំយ៉ាងខ្លាំង នឹកស្ដាយទ្រព្យសម្បត្តិដែលត្រូវរលាយអស់ដោយសារអំណាចភ្លើង ។

យោងតាមសម្ដីស្ត្រីជាប្រពន្ធបានឱ្យដឹងថា មុនកើតហេតុ ខ្លួន និងប្ដីបាននាំគ្នា​ ទៅស៊ីឈ្នួលកាប់ដើមឬស្សីឱ្យគេ ហើយរយៈពេល ៦ថ្ងៃមកហើយ ដែលបានចាក់សោរផ្ទះចោលគ្មានអ្នកណាម្នាក់នៅចាំឡើយ ។ ស្ត្រីដដែលបន្តថា ទ្រព្យសម្បត្តិទាំងប៉ុន្មានត្រូវបានភ្លើងឆេះអស់ហើយ គ្មានសល់អ្វីទៀតទេ ក្រៅពីខោអាវមួយចង្កេះ ពីរនាក់ប្ដីប្រពន្ធនេះ ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments