Header Ads

ពិតជារន្ធត់ណាស់!! រថយន្តដឹកសាំងបែកកង់ក្រឡាប់ផ្ទុះឆេះយ៉ាងសន្ធោសន្ធៅបណ្ដាលឲ្យស្លាប់២នាក់...

ខេត្តរៈយ៉ង ប្រទេសថៃ៖ កាលពីវេលាម៉ោង១រសៀល ម្សិលមិញនេះ មានគ្រោះថ្នាក់ភ្លើងឆេះរថយន្តដឹកសាំង ទំងន់៥០០លីត្រ បណ្តាលឲ្យមនុស្ស២នាក់បានឆេះស្លាប់ ភ្លាមៗនៅនិងកន្លែងកើតហេតុ យ៉ាងអាណោចអាធម ។

ហេតុការណ៍នេះ បានកើតឡើងនៅផ្លូវ បានបឹងក្លែង ខេត្តរៈយ៉ង ប្រទេសថៃ ដោយរថយន្តគ្រោះថ្នាក់នោះ គឺជារថយន្តដឹកសាំង របស់ក្រុមហ៊ុន PTT។ ក្រោយពីពេលកើតហេតុរួច ក្រុមពន្លត់អគ្គីភ័យ បាននាំគ្នាជួយពន្លត់ភ្លើង ប៉ុន្តែមិនអាចជួយពន្លត់ ភ្លើងដែលកំពុងតែឆេះ យ៉ាងខ្លាំងនោះបានទេ ដោយសារតែរថយន្តនោះ ផ្ទុកសាំងពេញស៊ីទែន មានតែបណ្តោយឲ្យឆេះទាំងមូលតែម្តង ។

បើតាមការរៀបរាប់ របស់ប៉ូលិសចរាចរណ៍ បាននិយាយថា រថយន្តដឹកសាំងនេះ ប្រហែលជាបែកកង់ ស្របពេលដែលរថយន្តកំពុងតែបើក ក្នុងល្បឿនយ៉ាងលឿនផងនោះ ធ្វើឲ្យរថយន្តក្រឡាប់ មុនពេលផ្ទុះឆេះ ហើយអ្នកបើកបរ និងអ្នកអង្គុយក្បែរនោះ បានខ្ទាតចេញពីរថយន្ត ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុតែម្តង ។

នៅកន្លែងកើតហេតុ គេឃើញមានម៉ូតូ១គ្រឿង ឆេះខ្ទេចផងដែរ តែម្ចាស់ម៉ូតូ បានរត់គេចចេញទាន់ពេល ។ ក្រុមប៉ូលិស កំពុងត្រួតពិនិត្យមើលកាម៉េរ៉ា សុវត្ថិភាពនៅតាមបណ្តោយផ្លូវកើតហេតុ ដើម្បីរកមូលហេតុពិតប្រាកដ នៃការផ្ទុះឆេះដ៏ខ្លាំងមួយនេះ ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments